មួយគ្រួសារ៣នាក់ ពុលថ្នាំក្នុងអាហារបណ្ដាលឲ្យស្លាប់ ឪពុក និងកូន រីឯម្ដាយកំពុងសង្គ្រោះបន្ទាន់ នៅក្រុងព្រះសីហនុ

//s4.kh1.co/00/00c0f98d2eef79580a2ac4dc573ee43d64f73ed4.jpg
សង្គម

 ២១-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

(ព្រះសីហនុ)៖ មួយគ្រួសារមានសមាជិក៣នាក់ ស្រាប់តែពុលថ្នាំក្នុងអាហារបណ្ដាលឲ្យស្លាប់២នាក់ ឪពុក និងកូន រីឯម្ដាយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្សារពាណិជ្ជកម្ម ស្ថិតក្នុងក្រុមទី៧ ភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់២ បានទទួលព័ត៌មានថា នៅចំណុចផ្សារពាណិជ្ជកម្ម មានមនុស្សដេកស្លាប់ក្នុងផ្ទះដែលមានចាក់សោរជាប់ខាងក្នុង។

ភ្លាមៗនោះកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុ បានកាត់សោរចូលទៅក្នុងផ្ទះ ឃើញមនុស្ស២នាក់ដេកស្លាប់ក្នុងបន្ទប់ (ឪពុក និងកូនស្រី) ចំណែកម្តាយនៅមានដង្ហើម ក៏បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត។

ជនរងគ្រោះទាំង៣នាក់រួមមាន ទី១៖ឈ្មោះ ខេង អាយុ៤៣ឆ្នាំ មុខរបរមេការជាងកញ្ចក់ ត្រូវជាប្តី (ស្លាប់), ទី២៖ឈ្មោះ លី ស៊ីវឈីង ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស ត្រូវជាកូន (ស្លាប់) និងទី៣៖ឈ្មោះ ម៉ឹង សុផល អាយុ៤១ឆ្នាំ មុខរបរអ៊ុតសក់ (ប្រពន្ធ)។ តាមការពិនិត្យកន្លែងកើតហេតុ ជាបឋមអាចជាករណីធ្វើអត្តឃាត (ដោយដាក់ថ្នាំពុលក្នុងអាហារ) ហើយតាមការស្រាវជ្រាវក្រុមគ្រួសារនេះ រស់នៅមិនចុះសម្រុងនឹងគ្នាឡើយ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងពិនិត្យសាកសព និងកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវបន្ដ៕

https://s4.kh1.co/__image/w=600,h=622,q=100/9f/9ff7b1eb83ac12854d33117acf367fd51e2c688d.jpg
https://s4.kh1.co/__image/w=650,h=488,q=100/3c/3c7f743f8b6bae02d3d24f95efa3f471f62559b5.jpg
https://s4.kh1.co/__image/w=600,h=350,q=100/00/00c0f98d2eef79580a2ac4dc573ee43d64f73ed4.jpg
https://s6.kh1.co/__image/w=650,h=867,q=100/bb/bb3bfcad4be6ff1672acbb06a65d81796bbbdf3e.jpg
https://s6.kh1.co/__image/w=618,h=558,q=100/ed/ed1601fe2910ff3277e78615318f7d4fbd7d9756.jpg

ប្រភព៖ Freshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T