អាណិត​ណាស់​! បេក្ខជន​ប្រឡង​បាក់​ឌុ​ប​៤​នាក់​ដួល​សន្លប់

//s6.kh1.co/86/86fad801b60239ed4f018374a0b41f48731ca4f7.jpg
សង្គម

 ២០-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់ បេក្ខជន​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ចំនួន​៤​នាក់​បាន​ដួល​សន្លប់​ក្រោយ​ពី​បំពេញ​វិញ្ញាសារ​គណិត​វិទ្យា​រួច​នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២០ សីហា ឆ្នាំ​២០១៩​នេះ​ហើយ​ត្រូវ​ក្រុម​គ្រូពេទ្យ​បញ្ជូន​តាម​រថយន្ត​សា​មុ​យមក​កាន់​មន្ទី​ពេទ្យ​ខេត្តស្វាយរៀង​ដើម្បី​សង្គ្រោះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s6.kh1.co/__image/w=650,h=488,q=100/86/86fad801b60239ed4f018374a0b41f48731ca4f7.jpg
https://s4.kh1.co/__image/w=650,h=379,q=100/f0/f0ac4df2b2d1856afc428ee551f6e753c903d0fb.jpg

បើ​តាម​ក្រុម​គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ថា បេក្ខជន​ដែល​ដួល​សន្លប់​ទាំង​៤នាក់​ខាងលើ ក្នុង​នោះ ១-​ឈ្មោះ​កាន រាត្រី ភេទ​ស្រី អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បន្ទាយ​ក្រាំង ឃុំ​បន្ទាយ​ក្រាំង ស្រុក​កំពង់​រោ​ទ៌ ជា​បេក្ខជន​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​នៅ​មណ្ឌល​បឋម​សិក្សា​ព្រះ​សីហ​នុ ក្រុង​ស្វាយ​រៀង មាន​អាកា​រៈ​ឈឺក្បាល​ខ្លាំង​និង​វិលមុខ​រកកល់​ក្អួតចង្អោរ ហើយ​សន្លប់​ក្រោយ​ពី​បំពេញ​វិញ្ញាសារ​គណិត​វិទ្យា​រួច​នា​ចុង​ម៉ោង​១១​ព្រឹក​។

https://s6.kh1.co/__image/w=650,h=379,q=100/57/57d81dab57248f05296571d2b42f5299deb83b53.jpg

២-​ឈ្មោះ​ មៀ​ច ពៅ​មក​រា ភេទ​ស្រី អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ស្វាយ​ជ្រំ ជា​បេក្ខជន​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម នៅ​មណ្ឌល​វិទ្យាល័យ​ស្វាយ​រៀង​ខាងជើង នាង​មាន​ជម្ងឺ ចាប់តាំងពី​ថ្ងៃ​ប្រឡង​ដំបូង​គឺ​ថ្ងៃ​ទី​១៩ សីហា ហើយ​ត្រូវ​បាន​គ្រូពេទ្យ​បន្តោង​សេរ៉ូម​រួច​បញ្ជូន​ទៅ​ឲ្យ​ចូល​ប្រឡង​វិញ​ធម្មតា លុះ​ពេល​បំពេញ​វិញ្ញាសារ​រួច ក៏​មក​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​វិញ ហើយ​ពេល​ល្ងាច​ចូល​ទៅ​ប្រឡង​ធម្មតា លុះ​ប្រឡង​ចប់​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​វិញ ហើយ​នៅ​ព្រឹក​ឡើង​ថ្ងៃ​ទី​២០ សីហា ចូល​ប្រឡង​វិញ​រហូត​បំពេញ​វិញ្ញាសារ​គណិត​វិទ្យា​រួច​សន្លប់​ម្តងទៀត ត្រូវ​បាន​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​វិញ លុះ​ល្ងាច​ថ្ងៃ​ទី​២០​នឹង​បន្ត​ទៅ​ប្រឡង​រហូត​បញ្ចប់។

https://s5.kh1.co/__image/w=650,h=379,q=100/10/10ddb2245569b9d9a79977972afbec3c69ce486b.jpg
https://s4.kh1.co/__image/w=650,h=379,q=100/c1/c1cbee50df0df0a6deedae3320eb44aab77722dc.jpg

៣-​ឈ្មោះ​សុខ ស្រី​និ​ច ភេទ​ស្រី អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយប៉ោ ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាស​ហែក ជា​បេ​ក​ជន​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​នៅ​មណ្ឌល​វិទ្យាល័យ​ស្វាយ​រៀង​ខាងជើង បាន​ដួល​សន្លប់​ពេល​បំពេញ​វិញ្ញាសារ​រួច​នៅ​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​១៩ សីហា ហើយ​បាន​បញ្ជូន​មក​សម្រាល​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត លុះ​ព្រឹក​ថ្ងៃ​ទី​២០ សីហា ចូល​ប្រឡង​ជា​ធម្មតា​វិញ រហូត​ដល់​បំពេញ​វិញ្ញាសារ​គណិត​វិទ្យា​រួច​នៅ​វេលា​ម៉ោង​១១​ព្រឹក​ក៏​ដួល​សន្លប់​ម្តងទៀត ត្រូវ​ក្រុម​គ្រូពេទ្យ​បញ្ជូន​មក​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​។

https://s6.kh1.co/__image/w=650,h=379,q=100/e6/e6a8d01fb43c14ab3cf916e396323b56beab8a9b.jpg

និង​៤-​ឈ្មោះ​មុំ ស្រី​ពៅ ភេទ​ស្រី អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រះ​ពន្លា ឃុំ​ព្រះ​ពន្លា ស្រុក​កំពង់​រោ​ទ៌​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​នៅ​មណ្ឌល​វិទ្យាល័យ​ស្វាយ​រៀង​ខាងជើង ពេល​ប្រឡង​នៅ​ថ្ងៃ​ទី​១៩ សីហា គឺ​មាន​សុខភាព​ធម្មតា ហើយ​នៅ​ថ្ងៃ​ទី​២០ សីហា ចាប់ផ្តើម​ឈឺក្បាល​ងងឹតមុខ​រកកល់​ក្អួតចង្អោរ​នៅ​ពេល​ប្រឡង​គណិត​វិទ្យា នាង​បាន​ប្រឹងប្រែង​បំពេញ​វិញ្ញាសារ​រហូត​រួច​នៅ​វេលា​ម៉ោង​១១​ព្រឹក​ទើប​ងងឹតមុខ​សន្លប់ ត្រូវ​ក្រុម​គ្រូពេទ្យ​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ខេត្ត ហើយ​ដល់​ម៉ោង​ប្រឡង ទើប​គ្រូពេទ្យ​នឹង​ដឹក​បញ្ជូន​ឲ្យ​ទៅ​ប្រឡង​វិញ​ដោយ​ដៃ​ដាក់​សេរ៉ូម និង​មាន​គ្រូពេទ្យ​ប្រចាំការ​ជួយ​សង្គ្រោះ​ផង​ដែរ ។

https://s4.kh1.co/__image/w=650,h=379,q=100/00/00165d24dcd61df1ab7dbbd122bbf2e097f23cb5.jpg

ទោះបីជាយ៉ាង​​ណា សូម​ជូនពរ​ឲ្យ​បេក្ខជន​ទាំង​៤​នាក់​ខាងលើ​បាន​ធូរស្រាល​ពី​ជំងឺ និង​បាន​ប្រឡង​ជាប់​គ្រប់​ៗ​គ្នា​៕

https://s4.kh1.co/__image/w=650,h=379,q=100/65/651a08e1f0e218b681a6656047d6af28d59327cd.jpg
https://s4.kh1.co/__image/w=650,h=379,q=100/3a/3aed4e8db45ed06bf9f5a73938f920e89c59d828.jpg

ប្រភព៖ កោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ២ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T