ខ្ជិលគិតច្រើន! ប្រកាសបែកគ្នាជាមួយមិត្តប្រុសភ្លាម May ទៅលេងសមុទ្រ បង្អួតរាងយ៉ាងស៊ិចស៊ីភ្លែត

//s5.kh1.co/46/4661c27c09bf3873a0bf17a6a7b73ade6abfbb98.jpg
តារា & កម្សាន្ដ

 ២០-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ ក្រោយពីប្រកាសបញ្ចប់រឿងរ៉ាវស្នេហាជាមួយគូស្នេហ៍កម្លោះហាយសូ ជាសាធារណៈរួចមក តារាសម្តែងស្រីតួកាច នាងMay Pitchy កាន់តែស្អាត និងស៊ិចស៊ីខ្លាំងជាងមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយយោងតាមគណនីអ៊ីនស្តារក្រាមផ្លូវការ របស់នាងបានឲ្យដឹងថា Mayនិងមិត្តភក្តិបាននាំគ្នាទៅលំហែកាយនៅសមុទ្រយ៉ាងសប្បាយរីករាយ។

ទៀតសោតនាងបានផុសរូបថតជាច្រើនសន្លឹកនៃដំណើរកម្សាន្តនេះ ដែលធ្វើឲ្យអ្នកគាំទ្រនាំគ្នាចាប់អារម្មណ៍ថា រូបថតគ្រប់សន្លឹកទាំងអស់ Mayមានទឹកមុខស្រស់ស្រាយ និងពោរពេញទៅដោយស្នាមញញឹម មិនដូចអ្នកដែលទើបតែបែកបាក់ស្នេហាទាល់តែសោះ។

ជាមួយគ្នានេះMayថែមទាំងបង្អួតរាងដ៏ស៊ិចស៊ីរបស់នាងនៅក្នុងឈុតហែលទឹក ដែលធ្វើឲ្យអ្នកគាំទ្រដែលបានឃើញហើយទប់ចិត្តមិនសរសើរមិនបាន ពីរូបរាងដ៏ស្រឡូនស្អាតរបស់នាងគ្រប់ៗគ្នាទៀតផង។

យ៉ាងណាមិញអ្នកគាំទ្រក៏សប្បាយចិត្តដូចគ្នា នៅពេលដែលបានឃើញនាងមានអារម្មណ៍ល្អបែបនេះ ព្រោះហ្វេនៗមិនចង់ឃើញនាងពិបាកចិត្ត ឬយកពេលទៅគិតពីស្នេហាដែលកន្លងហួសឥតប្រយោជន៍នោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

May Pitchy
May Pitchy
May Pitchy
May Pitchy
May Pitchy
May Pitchy
May Pitchy
May Pitchy
May Pitchy
May Pitchy
May Pitchy
May Pitchy
May Pitchy
May Pitchy
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T