ជាការពិតទេ ប៉ុបពី បង្ហោះសារបែបនេះបញ្ជាក់ពីជីវិតប្ដីប្រពន្ធត្រូវបញ្ចប់ត្រឹមនេះ?

//s4.kh1.co/c5/c5f686d6541e692b9319fb8f8e28bd39f5e40f87.jpg
តារា & កម្សាន្ដ

 ២០-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជារឿយៗ លាង សុធា ហៅកញ្ញា ប៉ុប ពី តែងតែបង្ហាញពីភាពផ្អែមល្ហែមរបស់ខ្លួននិង គួស្នេហ៍នៅលើបណ្ដាញសង្គម ទទួលបានការចាប់អារម្មណ៍ខ្លាំងនាពេលកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ តារាសម្ដែងដ៏ប្រជាប្រិយរូបនេះ មិនត្រឹមតែសកម្មភាពស្វីតៗរបស់ខ្លួន ត្រូវទទួលបានការចាប់អារម្មណ៍នោះទេ សូម្បីតែការងារសម្ដែងនៅលើវិថីសិល្បៈ ក៏មានការគាំទ្រគួរឲ្យគត់សម្គាល់ខ្លាំងណាស់ដែរ។

ជាក់ស្ដែង កាលពីថ្មីៗនេះផងដែរ ប៉ុប ពី បានបង្ហោះសារនិងរូបភាពជាច្រើន នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ធ្វើឲ្យបណ្ដាអ្នកគាំទ្ រមានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ។

នៅក្នុងការបង្ហោះនោះផងដែរកញ្ញា ប៉ុប ពី ក៏បានសរសេរថា៖

«រឿងជួបរឿងព្រាត់មិនមែនជារឿងខ្មាស់គេទេ ព្រោះមិនមែនជារឿងគួរអោយភយ័ខ្លាច ហើយអ្វីដែលនាងខ្ញុំភយ័ខ្លាចបំផុតគឺភាពក្រ បន្តដំណើរទៅមុខជានិច្ច ចង់អ្នកសើចជារឿងរបស់គេ ដូចពាក្យចាស់លោកពោលថា ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកហ្នឹង កុំបន្ទោសថាមកពី ភេទប្រុស ភេទស្រី រឺ ខ្ទើយ មកពីកម្មផលទៅចុះ ចូលចងចាំ ពាក្យថា ប្រចណ្ឌ័ពេក ស្រលាញ់ពេក ឆេវឆាវពេក ហួងហែងពេក គឺសញ្ញាថា បែកហើយ នៅលើលោកនេះគ្មានអ្វីស្ថិតស្ថេរនោះទេសូម្បីតែជិវិតមនុស្សយើង»។

ទាំងនេះគឺការបង្ហោះរបស់កញ្ញា ប៉ុប ពី នៅលើគណនីហ្វេសប៊ុក។ ដោយបន្ទាប់ពីប្រិយមិត្តជាច្រើនបានឃើញបែបនេះហើយ ក៏មានអ្នកគាំទ្រក៏ដូចជាមិត្តភក្តិ បានចោទជាសំណួរថា«កញ្ញា ប៉ុប ពីរ បានចែកផ្លូវគ្នាឬយ៉ាងណា»។
 គួរឲ្យដឹងផងដែរ អស់ពេលជាច្រើនថ្ងៃ ហើយដែលរឿងនេះបានកើតឡើងតែកញ្ញា ប៉ុប ពី ហាក់បីជានៅស្ងៀមមិនមានប្រតិកម្មជាមួយនឹងពាក្យសម្ដីរបស់មហាជនទល់តែសោះ បានត្រឹមតែស៊ែរនូវភាពបែបសេដៗតែប៉ុណ្ណោះ៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖

ប៉ុបពី
ប៉ុបពី
ប៉ុបពី
ប៉ុបពី
ប៉ុបពី
ប៉ុបពី
ប៉ុបពី
ប៉ុបពី
ប៉ុបពី
ប៉ុបពី
ប៉ុបពី និងគូស្នេហ៍
ប៉ុបពី និងគូស្នេហ៍
ប៉ុបពី
ប៉ុបពី
សំណេររបស់ ប៉ុបពី
សំណេររបស់ ប៉ុបពី
ប៉ុបពី
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T