បែកធ្លាយ!! PSG ចរចាទិញយកកំពូលខ្សែប្រយុទ្ធរបស់ Juventus ក្នុងតម្លៃខ្លួន ៧៣លានផោន

//s4.kh1.co/0d/0d74a4da210a85bb80eb2716bfacb60f0bdd2852.jpg
កីទ្បា

 ២០-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

បារាំង៖ ក្លិប Paris Saint-Germain ត្រូវបានគេរាយការណ៍មកថា បានចាប់ផ្ដើមជួបពិភាក្សាជាមួយក្លិប Juventus ក្នុងសប្ដាហ៍នេះ ដើម្បីទិញយកខ្សែប្រយុទ្ធ Paulo Dybala ក្នុងតម្លៃខ្លួន ៧៣លានផោន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Paulo Dybala
កីឡាករ Paulo Dybala

ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Dybala មិនបានជំទាស់ក្នុងការចាកចេញពី Juventus សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅលើកនេះទេ ប៉ុន្តែក្លិបពីរដែលចាប់អារម្មណ៍រូបគេគឺ Manchester United និង Tottenham Hotspur បានអូសបន្លាយពេលរហូតដល់ទីផ្សារទិញកីឡាករចូលនៅអង់គ្លេសត្រូវបានបិទ។

ក្លិបរួមលីគ Serie A ជាមួយ Juventus Inter Milan ក៏បានចាប់អារម្មណ៍ក្នុងការចង់នាំយកខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ Dybala ផងដែរ។ ងាកមកមើល PSG ដែលជាក្លិបមួយក្នុងចំណោមក្លិបផ្សេងទៀតដែលមានភាគរយខ្ពស់យកបាន Dybala ត្រូវបានគេដឹងថា បានជួបពិភាក្សាជាមួយភ្នាក់ងាររបស់កីឡាករផ្ទាល់លោក Jorge Anton រួចរាល់ហើយ។

កីឡាករ Paulo Dybala
កីឡាករ Paulo Dybala

យ៉ាងណាមិញ ក្លិប Juventus ត្រូវបានគេដឹងថាចង់បានតម្លៃខ្លួនសម្រាប់ខ្សែប្រយុទ្ធម្ចាស់អាវលេខ ១០ របស់ខ្លួនរហូតដល់ ១០០លានអឺរ៉ូ (៩១លានផោន) ដែលខ្ពស់ជាងសំណើរបស់ PSG ទៅទៀត៕

ប្រភព៖ Sportsmole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T