សាហាវណាស់! នារីម្នាក់ជួលមនុស្សឲ្យបាញ់ម្ដាយខ្លួនឯង ដើម្បីបានទ្រព្យសម្បតិ្តយកទៅជួយសង្សារចេញពីគុក

//s6.kh1.co/51/51d24b6a900b42c9cba08ba8cc06d48d8f8814c1.jpg
សង្គម

 ២០-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ នារីម្នាក់ឈ្មោះ Kanchana Srisung អាយុ២៥ឆ្នាំត្រូវបានចាប់ខ្លួនពីបទជួលមនុស្សប្រុសពីរនាក់ឲ្យបាញ់ម្ដាយរបស់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅឃុំ Buengkum ទីក្រុងបាងកក ប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ អ្នកស្រី Ueamduen អាយុ៥៥ឆ្នាំដែលត្រូវជាម្ដាយ កំពុងធ្វើដំណើរដោយជិះកង់ទៅផ្ទះ ស្រាប់តែត្រូវជនមិនស្គាល់មុខពីរនាក់បាញ់ចំដើមទ្រូង។ គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ និងសម្រាកព្យាបាលអស់រយៈពេល១ខែ។ បន្ទាប់ពីជាសះស្បើយរួចមក អ្នកស្រីបានប្ដឹងប៉ូលិសអំពីហេតុការណ៍ដែលបានកើតឡើងចំពោះគាត់។

ក្រោយពីស៊ើបអង្កេតរបស់ប៉ូលិសតាមរយៈលេខទូរស័ព្ទហៅចេញរបស់កូនស្រីរួចបានឲ្យដឹងថា នាងជាប់ពាក់ព័ន្ធក្នុងករណីនេះ។

នាង Kanchana Srisung បានសារភាពថា នាងពិតជាបានជួលបុរសពីរនាក់ឲ្យបាញ់សម្លាប់ម្ដាយរបស់នាងពិតមែន ដោយសន្យាថានឹងផ្ដល់ប្រាក់ចំនួន ២សែនបាត (ប្រមាណ៦,៤៩០ដុល្លារអាមេរិក)។ គោលបំណងដែលនាងចង់កម្ចាត់ម្ដាយនាងចោល ដោយសារនាងចង់បានទ្រព្យសម្បត្តិយកទៅជួយសង្សារចេញពីគុក ដែលជាប់ទោសពីបទជួញដូរគ្រឿងញៀន។ នាងដឹងថា ម្ដាយរបស់នាងមានទ្រព្យសម្បត្តិយ៉ាងច្រើន ដូចជាដីចំនួនបីកន្លែង ដែលអាចលក់បានប្រាក់១០លានបាត (៣២៤,៤១០ដុល្លារអាមេរិក)។

នាង Kanchana Srisung
នាង Kanchana Srisung

លោកយាយ Pom បាននិយាយថា៖

«នេះមិនមែនលើកទីមួយទេដែលនាងព្យាយាមសម្លាប់ម្ដាយខ្លួនឯង។ កាលពីដើមខែមករា ឆ្នាំ២០១៩ ម្ដាយរបស់នាងក៏ត្រូវបានគេបាញ់ដែរ ប៉ុន្ដែសំណាងបាញ់មិនត្រូវ។ កាលនោះ ម្ដាយរបស់នាងមិនប្ដឹងប៉ូលិសព្រោះគិតថា អាណិតនាង និងមិនចង់ឲ្យនាងមានបញ្ហា។»

ប្រភពបានបន្ដថា លើកនេះ អ្នកស្រី Ueaumduen មិនអាចព្រមរស់នៅជាមួយកូនស្រីដែលចង់សម្លាប់គាត់នោះទេ ដូច្នេះក៏សម្រេចចិត្តប្ដឹងប៉ូលិស។

ប៉ូលិសបានឲ្យដឹងថា នាង Kanchana Srisung អាចនឹងរួមគំនិតជាមួយសង្សាររបស់នាងម្នាក់ទៀតក្នុងករណីនេះ។ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ ប៉ូលិសក៏ចាប់បានបុរសពីរនាក់ទៀតដែលជាអ្នកបាញ់ផងដែរ។

ទោះបីជានាង Kancha Srisung ព្រមសារភាពពីកំហុសក៏ដោយ ប៉ូលិសនៅតែធ្វើការស៊ើបអង្កេតបន្ដសម្រាប់ករណីមួយនេះ៕

នាង  Kanchana Srisung ប៉ូលិសចាប់ខ្លួន
នាង  Kanchana Srisung ប៉ូលិសចាប់ខ្លួន
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T