ហេតុតែBestfriendគេ ព្រលឹមឡើងHailey និង Kendall បណ្តើរគ្នាទៅហាត់ប្រាណ ចឹងបានរាងគេកប់ៗម៉្លេះ!

//s6.kh1.co/28/28b0d683580dc04447744cec314d3fa375712352.jpg
តារា & កម្សាន្ដ

 ២០-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អាមេរិក៖ ក្នុងចំណោមតារាបង្ហាញម៉ូតវ័យក្មេងល្បីឈ្មោះ នៅលើពិភពលោក Kendall Jenner និង Hailey Baldwin ត្រូវបានគេចាត់អ្នកទាំងពីរថាជា តារាបង្ហាញម៉ូតដែលមានពន្លឺចែងចាំង និងមានដងខ្លួនស្រស់ស្អាត ជើងស្រឡូនវែងគួរឲ្យច្រណែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ អ្នកទាំងពីរតែងតែទទួលបានការកោតសរសើរ ពីសំណាក់មហាជនទូទាំងពិភពលោក ពីសមត្ថភាពនៃការដើរបង្ហាញម៉ូត ក៏ដូចជាការថតស្ទាយ៍ម៉ូដែលផ្សេងៗ ដែលពោរពេញទៅដោយភាពទាក់ទាញ និងភាពប៉ិនប្រសប់ផងដែរ។ មិនតែប៉ុណ្ណោះ Kendall និង Hailey ក៏ត្រូវបានគេដឹង អ្នកទាំងពីរថែមទាំងជា មិត្តភក្តិជិតដិតនឹងគ្នាបំផុតថែមទៀតផង។

ជាក់ស្តែង កាលពីព្រឹកព្រលឹមនៅក្នុងថ្ងៃនេះផងដែរ គេក៏បានប្រទះឃើញកំពូលតារាបង្ហាញម៉ូតទាំងពីរដួងនេះ បានបណ្តើរគ្នាទៅហាត់ប្រាណ នៅឯក្លឹបហាត់ប្រាណមួយកន្លែង ក្នុងរដ្ឋ California សហរដ្ឋអាមេរិក។ ដោយក្នុងនោះ គេបានសង្កេតឃើញថា Kendall និង Hailey បានស្លៀកនូវឈុតកីឡារឹបរាង ដែលធ្វើឲ្យគ្រប់គ្នាសឹងតែ​ មិនអាចដកក្រសែភ្នែកចេញពីអ្នកទាំងពីរបាន ពោលគឺនៅពេលដែលអ្នកទាំងពីរស្លៀកឈុតមួយនេះទៅ គឺវាបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពេញៗភ្នែក ពីរូបរាងដងខ្លួនយ៉ាងស្លីម អមជាមួយនឹងចង្កេះតូច ទម្រង់ជើងវែងស្រលូនគួរឲ្យបតីរបស់អ្នកទាំងពីរតែម្តង។

ហើយអ្វីដែលគួរឲ្យកត់សម្គាល់ទៅទៀតនោះ ការបង្ហាញខ្លួនជាសាធារណៈលើកនេះរបស់ Kendall និង Hailey បើទោះបីជា ពួកគេមិនបានតុបតែងខ្លួនឬផាត់មុខក្រាស់ៗដូចរាល់ដងក៏ពិតមែន ប៉ុន្តែវាមិនបានធ្វើឲ្យអ្នកគាំទ្រខកចិត្តអ្វីបន្តិចឡើយ ពោលគឺមានតែសរសើរពីសម្រស់ធម្មជាតិរបស់អ្នកទាំងពីរតែប៉ុណ្ណោះ៕

Hailey និង Kendall បណ្តើរគ្នាទៅហាត់ប្រាណទាំងព្រឹក

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T