ព្រះសង្ឃមួយអង្គមិនត្រូវបានអនុញ្ញាតឲ្យបន្តប្រឡង នៅខេត្តតាកែវ បន្ទាប់ពីលួចយកទូរស័ព្ទដៃចូលក្នុងបន្ទប់ប្រឡង

//s4.kh1.co/f4/f46c44bd22c90eed231443ece00eaf68f9da4ab3.jpg
សង្គម

 ២០-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

(តាកែវ)៖ ព្រះសង្ឃមួយអង្គដែលប្រឡងសញ្ញាបត្រទុតយភូមិ នៅមណ្ឌលប្រឡងវិទ្យាល័យលាយបូ ស្រុកត្រាំកក់ ត្រូវបានមន្រ្តីអនុរ័ក្សឲ្យនិមន្តចេញពីមណ្ឌលប្រឡង បន្ទាប់ពីព្រះអង្គបានលួច យកទូរស័ព្ទចូលពេលកំពុងប្រឡង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ឡោ វិរិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា នៅក្នុងការប្រឡងក្នុងឆ្នាំនេះ បានប្រព្រឹត្តទៅជាធម្មតា មិនមានបញ្ហាអ្វីធំដុំកើតឡើងនោះទេ ក៏ប៉ុន្តែកាលពីម្សិលមិញ ព្រះសង្ឃមួយអង្គ ដែលជាបេក្ខជនបំពេញវិជ្ជាប្រឡងនៅមណ្ឌលប្រឡងវិទ្យាល័យលាយបូ ស្រុកត្រាំកក់ ត្រូវបាននិមន្តឲ្យចេញ និងមិនឲ្យប្រឡងបន្តទៀត។

ការមិនអនុញ្ញាតឲ្យព្រះអង្គបានប្រឡងនេះ បានធ្វើឡើងបន្ទាប់ពីការឆែករបស់មន្រ្តីអនុរ័ក្ស មុនពេលចូលប្រឡងរកមិនឃើញ ក៏ប៉ុន្តែនៅពេលដែលចែកវិញ្ញាសារប្រឡង នៅក្នុងបន្ទប់ប្រឡង ស្រាប់តែឃើញព្រះអង្គ មានទូរស័ព្ទប្រើ ដែលខុសនឹងច្បាប់ប្រឡង ក៏ត្រូវបណ្ដេញចេញមិនឲ្យប្រឡងតែម្ដង។

បើតាមលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ការប្រឡងទុតិយភូមិឆ្នាំសិក្សា២០១៨-២០១៩ ក្នុងខេត្តតាកែវ ដែលមានបេក្ខជនចូលរួមប្រឡងជាង ១ម៉ឺននាក់ មានបេក្ខជនដែលអវត្តមានចំនួន ២៣០នាក់ ដែលភាគច្រើនបេក្ខជនអវត្តមាន ជាបេក្ខជនស្វ័យរិន និងបំពេញវិជ្ជា។ ដោយឡែក ដំណើរការប្រឡងទាំងមូល បានដំណើរការទៅជាធម្មតា មិនមានបញ្ហាអ្វីកើតឡើងនោះទេ ជាពិសេសបញ្ហាសន្តិសុខ ត្រូវបានអាជ្ញាធមានសមត្ថកិច្ច បានរៀបចំបានល្អប្រសើរ។

គួរបញ្ជាក់ថា សម្រាប់ខេត្តតាកែវ មានបេក្ខជនប្រឡងចំនួន ១១០០៨នាក់ មានការកើនឡើងបន្តិចបន្តួចជាងឆ្នាំ២០១៨ មានមណ្ឌលប្រឡង ១៧មណ្ឌល មានបន្ទប់ប្រឡងចំនួន ៤៤៣បន្ទប់។ ការប្រឡងរៀបចំធ្វើឡើង នៅក្នុងស្រុកក្រុងចំនួន៣ គឺក្រុងដូនកែវ ស្រុកត្រាំកក់ និងស្រុកទ្រាំង ដោយប្រើប្រាស់គណៈមេប្រយោគ អនុរក្ស និងមន្រ្តីអប្បមាទចំនួនជាង ១ពាន់នាក់៕

https://s4.kh1.co/__image/w=600,h=350,q=100/f4/f46c44bd22c90eed231443ece00eaf68f9da4ab3.jpg
https://s6.kh1.co/__image/w=650,h=434,q=100/23/2373751a11a3eb5f0bd7248402a7da477a4bdbae.jpg
https://s6.kh1.co/__image/w=650,h=434,q=100/85/850a8ecdb79aaa67d78e87abf7e586fe190a5be4.jpg
https://s6.kh1.co/__image/w=650,h=434,q=100/54/54a809db198286f54be7b8de811157d52c2e553c.jpg

ប្រភព៖ Freshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T