Chippy និង New កាន់តែស្និទ្ធស្នាលខ្លាំង ក្រោយហ្វេនៗចាប់ឲ្យស្រលាញ់គ្នា!

//s5.kh1.co/48/48222922121964b3952cb91fc96d69795984d5e1.jpg
តារា & កម្សាន្ដ

 ២០-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ ជឿជាក់ថាពេលនេះមានអ្នកគាំទ្ររបស់ Chippy និង New មិនតិចនាក់នោះទេលួចញញឹមបិទមាត់មិនជិត ក្រោយតារាសំណព្វរបស់ខ្លួនទាំងពីរ ចាប់ផ្តើមស្និទ្ធស្នាលនឹងគ្នាកាន់តែខ្លាំងទៅៗ គួរឲ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រិយមិត្តប្រាកដបានជ្រាបរួចមកហើយថា កាលពីប៉ុន្មានសប្តាហ៍មុខនេះ Chippy និង New ត្រូវអ្នកគាំទ្រជាច្រើនបង្អាប់ចង់ឲ្យពួកគេទាំងពីរស្រលាញ់គ្នា ព្រោះម្នាក់ៗទើបតែបែកពីសង្សារចាស់ និងសុទ្ធតែនៅទំនេររៀងៗខ្លួន។

ជាក់ស្តែង ក្រោយពីមានការចាប់គូបែបនេះភ្លាម សង្កេតឃើញថាពួកគេទាំងពីរ កាន់តែជិតសិ្នទ្ធ ហើយទៅណាមកណាជាមួយគ្នាញឹកញាប់ រហូតដល់អ្នកគាំទ្រគិតថា ពាក្យបង្អាប់ពិតជាមានប្រសិទ្ធភាពពិតមែន។

ទៀតសោតកាលពីពេលថ្មីៗនេះ ពួកគេទាំងពីរបានទៅញ៉ាំអាហារជប៉ុនជាមួយគ្នាទៀតផង ដោយChippyជាផុសរូបរបស់New នៅក្នុង IG Storyរបស់ខ្លួនផ្ទាល់តែម្តង។ មិនត្រឹមតែប៉ុណ្ណោះរាល់ពេលដែលChippyផុសរូបនៅក្នុងគណនីអ៊ីនស្តារក្រាម ឃើញថាNewតែងតែចូលទៅCommentលេងសើចជាមួយគ្នាទៅវិញទៅមកមិនដាច់។

យ៉ាងណាមិញ អ្នកគាំទ្រសង្ឃឹមថាទំនាក់ទំនងរបស់ពួកគេ ទាំងពីរនឹងវិវត្តន៍ទៅមុខ ហើយប្រសិនបើលើសពីពាក្យថាមិត្តភក្តិដូចអ្វីដែលអ្នកគាំទ្របានគិតទុកទៀតនោះ កាន់តែល្អប្រសើរថែមទៀត៕

សូមទស្សនារូបភាពខាងក្រោម៖ 

Chippy
Chippy
New
New
Chippy និង New
Chippy និង New
Chippy និង New
Chippy និង New
រូបដែលChippyផុសនៅក្នុងIG Story
រូបដែលChippyផុសនៅក្នុងIG Story
រូបដែលChippyផុសនៅក្នុងIG Story
រូបដែលChippyផុសនៅក្នុងIG Story
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T