ក្ដៅៗ!! លោក Ole ថាជួរមុខម្នាក់នេះនឹងចាកចេញពី Man UTD មុនទីផ្សារបិទ

//s4.kh1.co/c5/c5a563296db11d30f67337ea01910032bcd4c223.jpg
កីទ្បា

 ២០-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ លោក Ole Gunnar Solskjaer ដែលជាអ្នកចាត់ការទូទៅរបស់ក្លិបបិសាចក្រហម Manchester United បានសារភាពថាខ្សែប្រយុទ្ធ Alexis Sanchez អាចនឹងចាកចេញពីក្លិបមុននឹងទីផ្សារដោះដូរកីឡាករនៅអឺរ៉ុបត្រូវបានបិទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមប្រភពពីសារព័ត៌មាន Sky ក្នុងប្រទេសអ៊ីតាលី ភ្នាក់ងាររបស់កីឡាករ Sanchez បានមកជួបពិភាក្សាជាមួយ Man UTD ជុំវិញអនាគតរបស់ខ្សែប្រយុទ្ធរូបនេះ ខណៈក្លិបអ៊ីតាលី Inter Milan កំពុងតាមអន្ទងនាំយកខ្សែប្រយុទ្ធកម្ពស់មិនសូវបានរូបនេះទៅចូលរួមក្រោមលក្ខខណ្ឌខ្ចីជើង។

កីឡាករ Alexis Sanchez
កីឡាករ Alexis Sanchez

ខ្សែប្រយុទ្ធឈីលី Sanchez អាចនឹងធ្វើតេស្ដសុខភាពជាមួយ Inter Milan នៅថ្ងៃអង្គរ៍នេះ មុននឹងមកចូលរួមជាផ្លូវការនៅកីឡដ្ឋាន San Siro ឲ្យបានមុនថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩។

ក្រោយចប់ការប្រកួតជាមួយ Wolves ក្នុងជំនួសប្ដាហទី២ ក្របខណ្ឌ Premier League លោក Ole Gunnar Solskjaer បានលើកឡើងពាក់ព័ន្ធនឹងរឿងរ៉ាវរបស់ Sanchez យ៉ាងដូច្នេះថា៖

នៅសល់ពេល ២សប្ដាហ៍ទៀតដែលទីផ្សារដោះដូរកីឡាករបិទ ហើយនេះគឺជាឱកាសមួយ…. មានក្លិបផ្សេងៗចាប់អារម្មណ៍ចង់បាន Alexis ដូច្នេះយើងនឹងរង់ចាំមើលទាំងអស់គ្នាថានឹងមានអ្វីកើតឡើង។ ខ្ញុំមិនអាចនិយាយអ្វីលើសនឹងបានទេ។

លោក Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer

ប្រភព៖ Sky Sports

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T