អស្ចារ្យ! បុរសមហាសំណាងម្នាក់ឈប់ធ្វើការ ក្រោយត្រូវឆ្នោតជាតិរង្វាន់ធំ.....ដល់ពេលចាយលុយអស់ ទិញឆ្នោតម្តងទៀត ក៏ត្រូវទៀត

//s4.kh1.co/6a/6a61f1ffeb4522d1c71f6d0a7b02f86731a51b77.jpg
សង្គម

 ២០-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អាហ្វ្រិកខាងត្បូង៖ គិតៗទៅនៅលើលោកនេះ អ្នកខ្លះកើតមកសំណាង ពិតជាសំណាងរបស់គេពិតមែន។ ជាក់ស្តែង មានបុរសមហាសំណាងម្នាក់ សុំមិនបញ្ចេញអត្តសញ្ញាណ ដែលរស់នៅក្នុងតំបន់ Mitchell Plain នៃទីក្រុងខេបថោន ធ្លាប់ត្រូវឆ្នោតជាតិរង្វាន់ធំ រួចរូបគេក៏ឈប់ធ្វើការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

យោងតាមប្រភពបានឱ្យដឹងថា បុរសម្នាក់នោះបានឈប់ធ្វើការ ហើយប្រើប្រាស់លុយត្រូវឆ្នោតនោះ យកទៅសង់ផ្ទះដែលមានបន្ទប់ចំនួន៤ សម្រាប់ក្រុមគ្រួសាររបស់គាត់។

គាត់បានឈប់ធ្វើការអស់រយៈពេលជាង ៥ឆ្នាំ ហើយស្ទើរតែអស់ប្រាក់ពីខ្លួនដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារទៅហើយ។ លុះដល់ពេលថ្មីៗនេះ គាត់ក៏រកបានការងារធ្វើមួយ។ ក្រោយមកមិនយូរប៉ុន្មាន គាត់ក៏សាកល្បងទិញឆ្នោតម្តងទៀត មានអីលើកនេះ ក៏ត្រូវឆ្នោតរង្វាន់ធំម្តងទៀត ពោលគឺគាត់ត្រូវឆ្នោតបានប្រាក់សរុបជាង ៨៥ម៉ឺនដុល្លារ។

រូបតំណាង
រូបតំណាង

គាត់បានប្រាប់ប្រភពព័ត៌មានថា៖

«ប្រាក់រង្វាន់ទាំងអស់នេះនឹងផ្លាស់ប្តូរជីវិតក្រុមគ្រួសារខ្ញុំរហូត។ ឥឡូវនេះខ្ញុំអាចទិញផ្ទះធំដើម្បីកូនៗខ្ញុំរស់នៅបានហើយ។ ក្រុមគ្រួសារខ្ញុំមិនចាំបាច់ត្រូវលំបាកទៀតទេ។»

បុរសមហាសំណាងបានចែករំលែករបៀបដែលលោកទិញឆ្នោតថា៖

«ជាទូទៅ ខ្ញុំតែងតែទុកសន្លឹកឆ្នោតដែលមិនឈ្នះទុកម្តុំ ហើយក៏ពិនិត្យមើលលេខរបស់វា។ បើលេខថ្មីខុសពីសន្លឹកឆ្នោតដែលខ្ញុំធ្លាប់ទិញ ទើបខ្ញុំទិញ។ បើលេខដូចគ្នាទៅនឹងលេខមុនៗ ខ្ញុំមិនទិញទេ។»

រូបតំណាង
រូបតំណាង

លោកបានរៀបរាប់ទៀតថា៖

«បើទោះបីជាពេលនេះខ្ញុំមានប្រាក់ច្រើនក្តី ក៏ខ្ញុំមិនលាលែងពីការងារដូចមុនទៀតដែរ។»

យ៉ាងណាមិញ ខាងអ្នករៀបចំឆ្នោតជាតិក៏បាននិយាយថា​ វាគឺជារឿងធម្មតាទៅហើយ ដែលមានអ្នកខ្លះពិតជាសំណាងពិតមែន ដែលត្រូវឆ្នោតពីរបីដងបែបនេះ ហើយកន្លងមកនេះ ក៏ធ្លាប់មានអ្នកលេងឆ្នោតផ្សេងៗក៏ធ្លាប់ត្រូវពីរបីដងអីចឹងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T