នៅចាំតារាប្រុសរូបនេះបានទេ? ពេលនេះLee Pil Mo និងភរិយាប្រកាស ស្វាគមន៍កូនដំបូងពួកគេ

//s4.kh1.co/fd/fd03a51c491031bc2ffac25d765aa2e3daee66b5.jpg
តារា & កម្សាន្ដ

 ២០-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េ​ខាង​ត្បូង៖ ក្នុង​ថ្ងៃ​ទី​២០​ ខែ​សីហា តារា​សម្តែង​Lee Pil Mo និង​ភរិយាSeo Soo Yeon បាន​ចែក​រំលែក​ព័ត៌មាន​ អំពី​កូន​ប្រុស​ដំបូង​របស់​ពួក​គេ​ ​ទៅ​កាន់​អ្នក​គាំ​ទ្រតាម​រយៈ​ ប្រព័ន្ធ​សង្គម​Instagram។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់​ស្តែង ​តារា​ប្រុស​រូប​នេះ​បាន ​សរសេរថា៖​

“Oingi របស់​ពួក​យើងបាន ​ចាប់​កំណើត​មក​យ៉ាង​ស្រស់​ស្អាត។ បន្ទាប់​ពី​ចំណាយ​ពេល ​១៣​ម៉ោង​ក្នុងបន្ទប់​​​សម្រាល​។ អរគុណ​ខ្លាំង​ណាស់​Soo Yeon ដែល​បាន​ជំនះ​នៅ ស្ថានភាព​ដ៏​លំបាកមួយ​​នេះ។ ខ្ញុំ​នឹង​សន្យា​ថា​នឹង​ ​ធ្វើ​ជា​ឳពុក​ដ៏ល្អ​ម្នាក់​ ផ្តល់​នូ​វ​អ្វី​គ្រប់​យ៉ាង ​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​។ ខ្ញុំនឹង​បី​បាច់​ថែរក្សា​អ្នក ​ឲ្យ​ក្លាយ​ជា​ក្មេង​ប្រុស​ម្នាក់​ ដែល​អាច​ផ្តល់​នៅ​តម្លៃ​ជា​វិជ្ជមាន​ នឹង​ក្លាយ​ជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​ល្អ​មា្នក់ ​សម្រាប់​អ្នកគ្រប់គ្នា ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក។ សូម​លូត​លាស់​ឡើង​ ដោយ​សុខ​ភាព​ល្អ​។ ហើយ​ខ្ញុំ​ក៏សូម​អរគុណ ​អស់ពី​បេះ​ដូង​ដល់​អ្នក​ដែ​ល​បាន ​ចូល​រួមជូនពរ​មកដល់ពួក​យើង។ អរគុណ​ខ្លាំង​ណាស់។”

ខាង​ភ្នាក់​ងារ​របស់​ តារាសម្តែង​ប្រុស​Lee Pil Mo បាន​បញ្ជាក់​ថា៖

 “ភរិយា​របស់​Lee Pil Mo អ្នកនាង​Seo Soo Yeon បាន​ផ្តល់​កំណើត​ឲ្យ​កូន​ប្រុស​ដំបូង​របស់​ពួក​គេ កាលពី​ថ្ងៃ​ទី​១៤​ ខែ​សីហា​កន្លងទៅ​នេះ​។​”

ពួកគេ​ក៏​បាន​បញ្ជាក់​ថែម​ទៀត​ថា ស្ថាន​ភាព​សុខ​ភាព​របស់ ​ម្តាយ​នឹង​ទារក​គឺ​ល្អនោះទេ​៕

Lee Pil Mo និង​ភិរិយាSeo Soo Yeon 
Lee Pil Mo និង​ភិរិយាSeo Soo Yeon 
Lee Pil Mo និង​ភិរិយាSeo Soo Yeon 
Lee Pil Mo និង​ភិរិយាSeo Soo Yeon 
Lee Pil Mo និង​ភិរិយាSeo Soo Yeon 
Lee Pil Mo និង​ភិរិយាSeo Soo Yeon 
Lee Pil Mo 
Lee Pil Mo 
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T