ទៅដល់ Bayern ហើយ Coutinho ឆ្លៀតនិយាយពាក្យមួយឃ្លានេះទៀត !!

//s5.kh1.co/d6/d6edfbde9bd7fccdc3d4a0e3a89e097cc68d20c9.jpg
កីទ្បា

 ២០-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

អាល្លឺម៉ង់៖ ក្លិប Bayern Munich បាននាំយកខ្សែបម្រើប្រយុទ្ធ Philippe Coutinho ពីក្លិប Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលយូរ និងមានសិទ្ធិអាចទិញផ្ដាច់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Coutinho ទៅចូលរួមជាមួយ Bayern Munich
Coutinho ទៅចូលរួមជាមួយ Bayern Munich

ចំពោះតម្លៃនៃការខ្ចីជើងជម្រើសជាតិប្រេស៊ីលរូបនេះដែរ Bayern Munich បានចំណាយប្រាក់អស់ ៨.៥លានអឺរ៉ូ និងអាចទិញផ្ដាច់កុងត្រាពី Barcelona ក្នុងតម្លៃខ្លួន ១២០លានអឺរ៉ូ។

ជុំវិញការទៅចូលរួមជាមួយ Bayern Munich ខ្សែបម្រើប្រយុទ្ធមុខស្រស់ Coutinho បាននិយាយអំឡុងការបង្ហាញខ្លួនជាផ្លូវការយ៉ាងដូច្នេះថា៖

នៅ Barcelona មានរឿងល្អៗជាច្រើនដែលពួកយើងធ្លាប់ប៉ងស្រមៃ។ ប៉ុន្តែពេលនេះ វាគ្រាន់តែជាប្រវត្តិសាស្រ្តតែប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថានឹងអាចនៅទីនេះ (Bayern Munich) ក្នុងរយៈពេលយូរ ជាមួយនឹងការឈ្នះពានជាច្រើន។ ម្ចាស់អាវលេខ ១០ នៅ FC Bayern គឺជាការទទួលខុសត្រូវយ៉ាងធំ។

កីឡាករ Coutinho
កីឡាករ Coutinho

គួរបញ្ជាក់ផងដែរថា Coutinho បង្ហាញទម្រង់នៃការលេងមិនសូវជាបានល្អប៉ុន្មានទេជាមួយ Barcelona ក្រោយពីក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់ បានទិញយករូបគេពី Liverpool កាលពីខែមករា ឆ្នាំ២០១៨ ក្នុងតម្លៃខ្លួន ១៤២លានផោន៕

ប្រភព៖ BBC

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T