នរណាបន្ទាប់? សោកស្ដាយ ម៉ឺន សុភា បន្តដៃចាញ់ដៃគូចាស់កាលពីវគ្គផ្ដាច់ព្រ័ត្រស៊ីហ្គេម នៅសង្វៀន Super Champ (មានវីដេអូ)

//s4.kh1.co/00/00395a60e94c50cd576529fb606cd10e7d117b6a.jpg
កីទ្បា

 ២០-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ ការប្រកួតប្រដាល់សេរី ក្នុងកម្មវិធី Muay Thai Super Champ នៅប្រទេសថៃ កាលពីថ្ងៃអាទិត្យកន្លងទៅ សិស្សគុនរបស់ក្លិបក្រសួងការពារជាតិ និងជាម្ចាស់ដាយប្រាក់ស៊ីហ្គេមឆ្នាំ២០១៧ កីឡាករ ម៉ឺន​ សុភា បានប្រកួតចាញ់ដៃគូចាស់កាលពីវគ្គផ្ដាច់ព្រ័ត្រស៊ីហ្គេម និងជាម្ចាស់មេដាយមាស​ កីឡាករជើងខ្លាំងថៃ ឌីស៊ែលែក ដោយសន្លប់នៅក្នុងទឹកទីពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករថៃ ឌីស៊ែលែក ឈ្នះការប្រកួត (រូបភាព: Muay Thai Super Champ)
កីឡាករថៃ ឌីស៊ែលែក ឈ្នះការប្រកួត (រូបភាព: Muay Thai Super Champ)

ការប្រកួតនេះធ្វើឡើងក្នុងប្រភេទទម្ងន់ ៧២គីឡូក្រាម។ គោះជួងចាប់ផ្ដើមទឹកទី១ ភ្លាមកីឡាករទាំងពីរមិនបង្អង់យូរដោយបានសម្រុកគ្នាទៅវិញទៅមកខ្លាំង តាមរយៈការដូរដៃគ្នាទៅវិញទៅមក ដោយមើលទៅមិនមានអ្នកណាមានប្រៀបជាងអ្នកណានោះទេ។ ប៉ុន្តែគ្រាន់តែចូលដល់ទឹកទី២ កីឡាករថៃ ឌីស៊ែលែក បានវាយ ម៉ឺន សុភា ឲ្យលោកអាជ្ញាកណ្ដាលរាប់ និងបញ្ឈប់ការប្រកួតតែម្ដង។

កីឡាករ ម៉ឺន សុភា (រូបភាព: Muay Thai Super Champ)
កីឡាករ ម៉ឺន សុភា (រូបភាព: Muay Thai Super Champ)
សកម្មភាពក្នុងការប្រកួត (រូបភាព: Muay Thai Super Champ)

គួរបញ្ជាក់ផងដែរថា អ្នកទាំងពីរនេះធ្លាប់ប៉ះគ្នាម្ដងហើយ កាលពីវគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ស៊ីហ្គេម ២០១៧ នៅប្រទេសម៉ាឡេស៊ី ដោយកាលនោះ ឌីស៊ែលែក បានប្រកួតឈ្នះ ម៉ឺន សុភា ដោយពិន្ទុ។ មិនត្រឹមតែប៉ុណ្ណោះ ឌីស៊ែលែក នេះក៏ធ្លាប់ឈ្នះជើងខ្លាំងកម្ពុជា ២រូបផ្សេងទៀតដែរ គឺ រឿង សោភ័ណ្ឌ និង ឡុង សុវណ្ណឌឿន៕

សូមទស្សនាការជំនួបលើកទីពីររវាង ម៉ឺន សុភា និង ឌីស៊ែលែក នៅខាងក្រោម៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T