ជិតដល់ថ្ងៃបានប្រើស្មាតហ្វូន 5G ដំបូងគេបង្អស់នៅប្រទេសកម្ពុជា Huawei Mate 20 X (5G) ហើយ!

//s4.kh1.co/f7/f73fa70dc2f87added2e4e248bcb729f29f9ca2d.jpg
បច្ចេកវិទ្យា

 ២០-សីហា-២០១៩ ១២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ កំពូលស្មាតហ្មូន 5G ដំបូងគេបង្អស់នៅប្រទេសកម្ពុជា Huawei Mate 20 X (5G) នឹងមានលក់នៅទីផ្សារប្រទេសកម្ពុជានាពេលឆាប់ៗនេះ បន្ទាប់ពីការធ្វើតេស្តសាកល្បងបានជោគជ័យលើ​បណ្តាញសេវារបស់ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរទមនាគមន៍ឈានមុខមួយនៅប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Huawei Mate 20 X (5G) 
Huawei Mate 20 X (5G) 

នេះបានបង្ហាញកាន់តែច្បាស់ថា ក្រុមហ៊ុន Huawei ជាក្រុមហ៊ុនស្មាតហ្វូនឈានមុខគេ ដែលតែងតែផ្តល់នូវបទពិសោធន៍នៃបច្ចេកវិទ្យាដ៏អស្ចារ្យមុនគេបង្អស់ ជាពិសេសលើបច្ចេកវិទ្យា 5G និងការរស់នៅបែបឌីជីថលដល់ប្រជាជនកម្ពុជា។

កំពូលស្មាតហ្វូន Huawei Mate 20 X (5G) គឺជាស្មាតហ្វូនដំបូងគេដ៏ល្អឥតខ្ចោះសម្រាប់ប្រើបណ្តាញសេវា 5G ដែលដំណើរការដោយបន្ទះឈីបចុងក្រោយបង្អស់របស់ Huawei ជំនាន់ 5G, Balong 5000 7mn និង Kirin 980 ដែលធ្វើឲ្យកំពូលស្មាតហ្វូននេះ ក្លាយជាស្មាតហ្វូនដំបូងគេបង្អស់ក្នុងពិភពលោកដំណើរការបណ្តាញសេវា 5G​​។

Huawei Mate 20 X (5G) 
Huawei Mate 20 X (5G) 

កំពូលស្មាតហ្វូននេះ មានអេក្រង់ទំហំធំរហូត 7.2 អ៊ីញ និងដំណើរការដោយប្រព័ន្ធ Leica multi-focal imaging។ កាន់តែពិសេសទៀតនោះ Huawei Mate 20 X (5G) កាន់តែកាលីប កាន់តែទាន់សម័យជាមួយប៊ិច Huawei M-Pen 4។ លើសពីនេះទៅទៀត Huawei Mate 20 X (5G) ដំណើរការដោយប្រព័ន្ធសាកថ្ម 40W SuperCharge​​ សាកថ្មបានលឿនដូចរន្ទះ ថាមពលថ្មធំមហាសាលទំហំ 4200 mAh។​

Huawei Mate 20 X (5G) 
Huawei Mate 20 X (5G) 

ការទន្ទឹមរង់ចាំយ៉ាងអន្ទះសារ ត្រូវបានបញ្ចប់។ កំពូលស្មាតហ្វូននេះ នឹងបង្ហាញវត្តមានជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជានៅចុងខែសីហានេះ។ ប្រជាជនកម្ពុជានឹងទទួលបានបទពិសោធន៍ថ្មីចុងក្រោយបង្អស់លើបណ្តាញសេវា​ 5G នៅលើការប្រើប្រាស់ស្មាតហ្វូន៕

Huawei Mate 20 X (5G) 
Huawei Mate 20 X (5G) 
Huawei Mate 20 X (5G) 
Huawei Mate 20 X (5G) 

សម្រាប់ព័ត៌មានបន្ថែម​​ សូមចូលទៅកាន់៖
Website: https://consumer.huawei.com/kh/
Facebook: https://www.facebook.com/huaweimobilekh

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T