ប្រុងប្រយ័ត្ន! ក្មេងប្រុសម្នាក់ប៊ិះខ្សែទាក់.កស្លាប់នៅក្នុងជណ្ដើរយន្ដ (មានវីដេអូ)

//s6.kh1.co/ba/ba54aed30e7941b8b8218f4d6f531f0e8919265b.jpg
សង្គម

 ២០-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ម៉ាឡេស៊ី៖ ថ្មីៗកន្លងទៅនេះ មានករណីខ្សែទាក់.កក្មេងប្រុសប៊ិះនឹងស្លាប់ក្នុងជណ្ដើរយន្ដអគារផ្ទះល្វែងមួយ នៅក្នុងប្រទេសម៉ាឡេស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូដែលបានថតដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា មុនពេលដែលក្មេងប្រុសដើរចូលទៅក្នុងជណ្ដើរយន្ដ មានខ្សែវែងមួយនៅជាប់ក.ជើងរបស់គេ។  ក្រោយពីទ្វារជណ្ដើរយន្ដបានបិទរួចមក ខ្សែពាក់កណ្ដាលនៅខាងក្រៅនៅឡើយ។ ខណៈពេលជណ្ដើរយន្ដកំពុងដំណើរការ បណ្ដាលឲ្យខ្សែនៅជាប់.កជើង ទៅទាក់ជាប់.កក្មេងប្រុសទាញឡើងទៅលើដោយមិនដឹងមូលហេតុ។

ម្ដាយរបស់ក្មេងប្រុសស្លន់ស្លោ ដៃម្ខាងទាញខ្សែ និងដៃម្ខាងទៀតព្យាយាមចុចប៊ូតុងទ្វារជណ្ដើរយន្ដ។ ជាសំណាងល្អ ខ្សែបានធូររលុងក្រោយពីម្ដាយបានទាញ ក្មេងប្រុសក៏រួចផុតពីគ្រោះថ្នាក់។

ខ្សែដែលជាប់.កជើងក្មេងប្រុស
ខ្សែដែលជាប់.កជើងក្មេងប្រុស
ខ្សែបានទាក់.កក្មេងប្រុសឡើងទៅលើ
ខ្សែបានទាក់.កក្មេងប្រុសឡើងទៅលើ

សម្រាប់វីដេអូនេះដែរត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីដាស់តឿនឪពុកម្ដាយគ្រប់រូប ប្រុងប្រយ័ត្នឲ្យមែនទែនដើម្បីចៀសវាងកុំឲ្យមានឧបទ្ទវហេតុបែបនេះកើតឡើង៕ 

សូមទស្សនាវីដេអូខាងក្រោម៖

WARNING: Dangerous Incident

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T