ឃើញស្វីតៗសោះ ស្រាប់តែលេចលឺថា Patricia និង Peach ចែកផ្លូវគ្នា ដោយសារមានអ្នកទី៣?

//s5.kh1.co/7a/7a1b8def430af57072921de6940badf2ca5072dd.jpg
នារី

 ២០-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះបានលេចលឺដំណឹងដ៏ក្តៅគគុកមួយ ដែលធ្វើឲ្យអ្នកគាំទ្រនាំគ្នាសង្ស័យថា គូស្នេហ៍តារាសម្តែងវ័យក្មេងនាងPatricia Good និងលោកPeach Pachara បានចែកផ្លូវគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឲ្យដឹងផងដែរថា នេះមិនមែនជាលើកទីមួយទេដែលមានព័ត៌មានពួកគេចែកផ្លូវគ្នា និងចោទថាPatriciaលួចសាងស្នេហ៍ជាមួយប្អូនថ្លៃរបស់តារាសម្តែងស្រីល្បីឈ្មោះម្នាក់។ ប៉ុន្តែរាល់ពេលដែលមានព័ត៌មានបែបនេះ ពួកគេទាំងពីរតែងតែចេញមុខមកបកស្រាយថា នេះគ្រាន់តែជាពាក្យចច៉ាមមអារ៉ាមប៉ុណ្ណោះ។  

ជាក់ស្តែងថ្មីៗនេះស្រាប់តែមានព័ត៌មានបែបនេះម្តងទៀត ធ្វើឲ្យអ្នកគាំទ្រកាន់តែសង្ស័យខ្លាំងពីទំនាក់ទំនងរបស់ពួកគេព្រោះតែ មួយរយៈក្រោយនេះPatricia និងPeach ហាក់ដូចជាឃ្លាតឆ្ងាយពីគ្នាមិនសូវមានភាពផ្អែមល្ហែមដូចមុន ហើយសូម្បីតែពិធីជប់លៀងខួបកំណើតរបស់Patricia កាលពីយប់ថ្ងៃទី១៨ ក៏គ្មានវត្តមានរបស់Peachចូលរួម និងពាក្យជូនពរមួយម៉ាត់ក៏គ្មានដែរ។ លើសពីនេះPeach​ បានចុចUnfollowគណនីអ៊ីនស្តារក្រាមរបស់Patriciaទៀតផង។

ជាមួយគ្នានេះផងដែរកាលពីយប់ថ្ងៃទី១៩ ម្សិលមិញនេះ មានគណនីហ្វេសប៊ុកមួយបានចែកចាយរូបភាពរបស់Patricia អង្គុយញ៉ាំបាយគ្នាជាមួយលោក​Note Vises ដែលត្រូវជាប្អូនថ្លៃChompoo Araya ដែលធ្វើឲ្យគ្រប់គ្នាកាន់តែប្រាកដក្នុងចិត្តថាស្នេហារបស់ពួកគេពិតជាមានបញ្ហា ព្រោះគ្រប់យ៉ាងដូចព័ត៌មានដែលធ្លាប់មានកន្លងមក គ្មានខុស។

ដោយឡែកបន្ទាប់មកពីមានរឿងដ៏ច្របូកច្របល់នេះកើតឡើង ក្រុមអ្នកកាសែតបានព្យាយាមទាក់ទងទៅលោកPeachដើម្បីសាកសួរឲ្យកាន់តែច្បាស់ ប៉ុន្តែលោកបានឆ្លើយមកវិញថា សូមបកស្រាយរឿងរ៉ាវគ្រប់យ៉ាងនៅថ្ងៃទី២០ ខែសីហា។

លើសពីនេះលោកបានបន្ថែមទៀតថា ៖

«រឿងUnfollowដូចអ្វីដែលអ្នកទាំងអស់គ្នាបានឃើញអញ្ចឹង ហើយមួយរយៈក្រោយនេះខ្ញុំមិនដែលមានអារម្មណ៍ថាឯកានោះទេ ព្រោះស៊ាំហើយ»។

សូមទស្សនារូបភាពខាងក្រោម 

Patricia Good
Patricia Good
Peach Pachara
Peach Pachara
Patricia និង Peach
Patricia និង Peach
Patricia និង Peach
Patricia និង Peach
Note Vises
Note Vises
Patricia និង Note
Patricia និង Note
Patricia និង Note
Patricia និង Note
Patricia និង Note
Patricia និង Note
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T