អបអរសាទរ! ទីបំផុត តារាសាច់ដុំ The Rock និងមិត្តស្រី ព្រមដឹកដៃគ្នាចូលរោងការហើយ (មានវីដេអូ)

//s4.kh1.co/31/3127d1b23579a5c92ea482ab9c71033cefa88c54.jpg
តារា & កម្សាន្ដ

 ២០-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អាមេរិក៖ លោក Dwayne Johnson ឬមនុស្សម្នាតែងហៅលោកថា «The Rock» នោះ នៅទីបំផុតលោកបានសម្រេចចិត្តរៀបការជាមួយនឹងមិត្តស្រីលោកគឺអ្នកនាង Lauren Hashian បន្ទាប់ពីពួកគេបាននិងកំពុងតែរួមរស់នៅជាមួយគ្នាអស់រយៈពេល ១២ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពបានឱ្យដឹងថា តារាសាច់ដុំវ័យ ៤៧ឆ្នាំរូបនេះ បានប្រកាសដំណឹងល្អនេះចូលក្នុងគណនី Instagram ផ្ទាល់ខ្លួនលោកកាលពីពេលថ្មីៗនេះ ធ្វើឱ្យហ្វេនជាច្រើនមានការភ្ញាក់ផ្អើល និងរំភើបជាខ្លាំង។

លោកបានបង្ហោះរូបថតរៀបការដ៏ស្វីតអបជាមួយថ្ងៃលិចនៅលើកោះហាវ៉ៃ ដោយរៀបរាប់ថា៖

«We do. August 18th, 2019.Hawaii.@laurenhashianofficial @hhgarcia41 ឬមានន័យថា ពួកគេព្រមរៀបការជាមួយគ្នានៅលើកោះហាវ៉ៃ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩។»

គួរឱ្យដឹងផងដែរថា គូស្នេហ៍ដ៏ផ្អែមល្ហែមស្អិតរមួតមួយគូនេះ បាននិងកំពុងតែរួមរស់ជាមួយគ្នាតាំងពីឆ្នាំ២០០៧មកម្ល៉េះ ហើយពួកគេក៏បានបង្កើតកូនស្រីចំនួន ២នាក់ផងដែរ៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

The Rock និងប្រពន្ធ
The Rock និងប្រពន្ធ
The Rock និងប្រពន្ធ
The Rock និងប្រពន្ធ
ក្រុមគ្រួសារ The Rock
ក្រុមគ្រួសារ The Rock
The Rock និងប្រពន្ធ
The Rock និងប្រពន្ធ
The Rock និងប្រពន្ធ
The Rock និងប្រពន្ធ
Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T