ពិធីចុះហត្ថលេខា លើភាពជាដៃគូ រវាងធនាគារ ABA និងក្រុមហ៊ុន ទ្រូម៉ាន់នី

//s5.kh1.co/19/1961325db836f4dad9434b469530da9bc3642852.jpg
សង្គម

 ២០-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ធនាគារ ABA ដែលជាធនាគារពាណិជ្ជមួយឈានមុខគេនៅកម្ពុជា និងជាសមាជិកនៃធនាគារជាតិ កាណាដា និង TrueMoney ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេលំដាប់ទី១ នៅកម្ពុជា បានប្រកាសជាផ្លូវការនូវភាពជាដៃគូដែលផ្តល់នូវការទូទាត់ប្រាក់កម្ចីងាយស្រួល និងសេវាផ្ទេរប្រាក់ទៅអតិថិជនរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ថិតក្រោមភាពជាដៃគូនេះ អ្នកខ្ចីប្រាក់កម្ចីរបស់ធនាគារ ABA អាចដាក់សាច់ប្រាក់ចូលក្នុងគណនីធនាគារ ABA របស់ពួកគេតាមរយៈបណ្តាញភ្នាក់ងារ ឬសាខា TrueMoney ដែលមានច្រើនជាងគេ រហូតដល់ ១ម៉ឺនភ្នាក់ងារនៅទូទាំងប្រទេស។ លើសពីនេះអតិថិជនអាចផ្ទេរប្រាក់បានយ៉ាងរលូនរវាង គណនី ABA និងគណនី​ TrueMoney ដោយប្រើប្រាស់ ABA Mobile និង TrueMoney App គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

សេវាសងប្រាក់កម្ចីជួយសម្រួលដល់អតិថិជន ABA ដែលទីតាំងអាជីវកម្ម ឬលំនៅដ្ឋានស្ថិតនៅជិត ភ្នាក់ងារ TrueMoney ដោយមិនចាំបាច់ទៅកាន់សាខារបស់ធនាគារ ABA ដោយផ្ទាល់។ ដំណើរការនៃការសងប្រាក់កម្ចី មានល្បឿនលឿននិងសាមញ្ញ ដោយ អតិថិជនធនាគារ ABA គ្រាន់តែប្រាប់ភ្នាក់ងារ TrueMoney នូវលេខគណនី ៩ខ្ទង់​ និងលេខទូរសព្ទ ជាមួយនឹងទឹកប្រាក់ដុល្លារ ឬប្រាក់រៀលដែលត្រូវបង់ជាការស្រេច។ បន្ទាប់ពីប្រតិបត្តិការត្រូវបានបញ្ចប់អតិថិជន នឹងទទួលបានការជូនដំណឹងតាមរយៈសារជាអក្សរ និងតាមរយៈ​​ ​ABA Mobile។

ពិធីចុះហត្ថលេខាលើភាពជាដៃគូ រវាងធនាគារ ABA និងក្រុមហ៊ុនទ្រូម៉ាន់នី
ពិធីចុះហត្ថលេខាលើភាពជាដៃគូ រវាងធនាគារ ABA និងក្រុមហ៊ុនទ្រូម៉ាន់នី
ពិធីចុះហត្ថលេខាលើភាពជាដៃគូ រវាងធនាគារ ABA និងក្រុមហ៊ុនទ្រូម៉ាន់នី
ពិធីចុះហត្ថលេខាលើភាពជាដៃគូ រវាងធនាគារ ABA និងក្រុមហ៊ុនទ្រូម៉ាន់នី

លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​ធនាគារ ABA មាន​ប្រសាសន៍​ថា៖

 «យើងមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ផ្តើមភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន TrueMoney ស្តីពីការសងប្រាក់កម្ចី​ និងសេវាផ្ទេរប្រាក់។ ដំណាក់កាលដំបូងនៃកិច្ចសហប្រតិបត្តិការ របស់យើងដែលបានចាប់ផ្តើមនៅចុងឆ្នាំ ២០១៨ ជួយអតិថិជនឥណទានរាប់ពាន់នាក់របស់យើង​ ឱ្យបំពេញបន្ថែមគណនីធនាគាររបស់ពួកគេ យ៉ាងងាយស្រួល​ សន្សំសំចៃពេលវេលា និងការខិតខំប្រឹងប្រែង»។

លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​ធនាគារ ABA
លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​ធនាគារ ABA

ចាប់ពីពេលនេះតទៅអតិថិជនរបស់យើងក៏អាចផ្ទេរប្រាក់ទៅ TrueMoney App ហើយប្រើវាដើម្បីទិញទំនិញ សេវាកម្ម ទិញសំបុត្រកុន ការបញ្ចូលទឹកប្រាក់ទូរសព្ទ ទូទាត់វិក្កយបត្រ និងផ្ទេរប្រាក់ពីមួយទៅមួយ ហើយអាចដកប្រាក់តាមរយៈភ្នាក់ងាររបស់ TrueMoney នៅទូទាំង ខេត្តក្រុង។ នេះគឺជាជំហានដ៏ធំមួយទៀតសម្រាប់ការដាក់បញ្ចូលប្រតិបត្តិការហិរញ្ញវត្ថុ និងការពង្រីកសេវាកម្មធនាគារទំនើបដល់ប្រជាជន។

លោកស្រី Thi Thom Pham, នាយកទីផ្សារប្រចាំតំបន់អាស៊ីអាគ្នេយ៍ ​នៃក្រុមហ៊ុនមេរបស់ ទ្រូម៉ាន់នីកម្ពុជា​ បានមានប្រសាសន៍ថា៖​     

«ទ្រូម៉ាន់នី  គឺក្រុមហ៊ុនដែលមានប្រព័ន្ធហិរញ្ញវត្ថុទំនើបថ្នាក់តំបន់ ដែលទទួលបាន ពានរង្វាន់ ក្នុងការផ្តល់នូវសេវា សម្រាប់អ្នកខ្វះលទ្ធភាពប្រើប្រាស់សេវា​ធនាគារ និង ឌីជីថល។ យើងបម្រើអតិថិជនជាង ៤០លាននាក់​ ក្នុង៦ប្រទេសនៅទូទាំងអាស៊ីអាគ្នេយ៍ ដែលបានធ្វើអោយយើងក្លាយក្រុមហ៊ុននាំមុខគេ លើទីផ្សារយ៉ាងឆាប់រហ័ស ។ ភាពជាដៃគូនេះ ធនាគារ ABA ដែលជាធនាគារមួយមាន ប្រជាប្រិយភាពបំផុត​ និងជួយកែលម្អ ជីវភាព រស់នៅរបស់ប្រជាជនកម្ពុជាដោយផ្តល់ភាពងាយស្រួល ដល់ពួកគេក្នុងការផ្ទេរប្រាក់ ព្រោះពួកគេអាចផ្ទេរប្រាក់ពីកម្មវិធីមួយទៅកម្មវិធីមួយទៀត ក៏ដូចជាការសងប្រាក់កម្ចី ABA សូម្បីតែនៅតំបន់ជនបទ​ ដាច់ស្រយាលក៏ដោយ តាមរយៈភ្នាក់ងាររបស់យើងនៅទូទាំងខេត្តក្រុងពាសពេញផ្ទៃប្រទេស។»

ឆ្លៀតឱកាសនៃការប្រកាសជាផ្លូវការនេះ លោកស្រីបានបន្ថែមថា ៖ 

«អតិថិជន ABA Mobile និងអតិថិជន TrueMoney App ទាំងអស់ថា នឹងទទួលបានការផ្តល់ជូនជាពិសេសបន្តបន្ទាប់គួរឱ្យចាប់អារម្មណ៍ជាច្រើន ដែលពួកយើងកំពុងរៀបចំ សម្រាប់អតិថិជនដើម្បីរីករាយទាំងអស់គ្នា ដូច្នេះសូមរង់ចាំតាមដាន ថាតើយើងនឹងធ្វើការផ្តល់ជូនអ្វីជាពិសេសខ្លះ ក្នុងពេលឆាប់ៗខាងមុខនេះ!»

លោកស្រី Thi Thom Pham, នាយកទីផ្សារប្រចាំតំបន់អាស៊ីអាគ្នេយ៍
លោកស្រី Thi Thom Pham, នាយកទីផ្សារប្រចាំតំបន់អាស៊ីអាគ្នេយ៍

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាដែលផ្តល់ដោយធនាគារ ABA និង TrueMoney សូមទាក់ទងសេវាបម្រើអតិថិជន ទូរសព្ទរបស់ធនាគារ ABA តាមរយៈលេខ 023 225 333 ឬទាក់ទងសេវាបម្រើអតិថិជន ទ្រូម៉ាន់នី តាមរយៈលេខ 023 999 639៕

ពិធីចុះហត្ថលេខាលើភាពជាដៃគូ រវាងធនាគារ ABA និងក្រុមហ៊ុនទ្រូម៉ាន់នី
ពិធីចុះហត្ថលេខាលើភាពជាដៃគូ រវាងធនាគារ ABA និងក្រុមហ៊ុនទ្រូម៉ាន់នី
ពិធីចុះហត្ថលេខាលើភាពជាដៃគូ រវាងធនាគារ ABA និងក្រុមហ៊ុនទ្រូម៉ាន់នី
ពិធីចុះហត្ថលេខាលើភាពជាដៃគូ រវាងធនាគារ ABA និងក្រុមហ៊ុនទ្រូម៉ាន់នី
ពិធីចុះហត្ថលេខាលើភាពជាដៃគូ រវាងធនាគារ ABA និងក្រុមហ៊ុនទ្រូម៉ាន់នី
ពិធីចុះហត្ថលេខាលើភាពជាដៃគូ រវាងធនាគារ ABA និងក្រុមហ៊ុនទ្រូម៉ាន់នី
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T