ក្លិបរបស់ Beckham នៅអាមេរិក ទំនងអាចនឹងយកបានខ្សែប្រយុទ្ធជួរមុខម្នាក់របស់ PSG

//s5.kh1.co/d5/d5ec252994a6c3d9958d149a573eb299b28a7e1b.jpg
កីទ្បា

 ២០-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

អាមេរិក៖ ខ្សែប្រយុទ្ធ Eden Cavani អាចនឹងក្លាយជាកំពូលកីឡាករទី១ ដែលនឹងផ្លាស់ទៅចូលរួមជាមួយក្លិប Inter Miami នៅសហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Cavani
កីឡាករ Cavani

ខ្សែប្រយុទ្ធជម្រើសជាតិអ៊ុយរ៉ហ្គាយ Cavani រួចរាល់ក្នុងការចាកចេញពីក្លិបអ្នកមាននៅបារាំង Paris Saint-Germain នៅពេលចប់រដូវកាលថ្មីនេះ ក្រោយកិច្ចសន្យារវាងគេ និងក្លិបបានផុតសុពលភាព។ យោងតាមកាសែត La Gazzetta dello Sport កីឡាករ Cavani បានគិតរួចរាល់ក្នុងការផ្លាស់ទៅលេងនៅក្របខណ្ឌ MLS។

ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំរូបនេះត្រូវបានគេជឿថាអាចនឹងចុះកិច្ចសន្យាកុងត្រារយៈពេល ៣ឆ្នាំជាមួយក្លិប Inter Miami ដែលជាក្លិបរបស់ David Beckham។ ក្លិបរបស់ Beckham មួយនេះនឹងត្រូវបង្ហាញខ្លួនក្នុងក្របខណ្ឌកំពូលរបស់អាមេរិក MLS ក្នុងរដូវកាល​ ២០២០ ដែលនេះជាមូលហេតុធ្វើឲ្យក្លិបមួយនេះត្រូវការនាំចូលកីឡាករល្អៗ ដើម្បីពង្រឹងក្រុម។

កីឡាករ Cavani
កីឡាករ Cavani

វីរបុរសជម្រើសជាតិអង់គ្លេស Beckham បានព្យាយាមនាំយក Luis Suarez មកដែរប៉ុន្តែគ្រប់យ៉ាងមិនអាចកើតឡើងតាមការចង់បាននោះទេ។

គួរបញ្ជាក់ផងដែរថា កាលពីខែមុន ក្លិប Inter Maimi ក៏បាននាំចូលកីឡាករយុវជនអាហ្សង់ទីន វ័យ ១៩ឆ្នាំពីររូបដែរគឺ Matias Pellegrini និង Julian Carranza៕

ប្រភព៖ The Sun

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T