ទ្វារមណ្ឌលប្រឡង២០២មណ្ឌល ស្មើ៤៧២៥បន្ទប់ បន្តបើកទទួលបេក្ខជនប្រឡងសញ្ញាបត្របាក់ឌុប សម្រាប់ថ្ងៃទី២

//s5.kh1.co/d9/d9888edcc4e1bbbf848d7a2f6fc993bfa4cd68ef.jpg
សង្គម

 ២០-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី២០ ខែសីហា​ ឆ្នាំ២០១៩នេះ ការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានដំណើរការបន្តសម្រាប់ថ្ងៃទី២ ដែលជាថ្ងៃចុងក្រោយផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃទី២នេះ ទ្វារមណ្ឌលប្រឡងចំនួន២០២មណ្ឌល ដែលស្មើនឹង៤៧២៥បន្ទប់ ត្រូវបានបើកទទួលបេក្ខជនប្រឡងសញ្ញាបត្របាក់ឌុប ដូចកាលពីថ្ងៃទី១៩ ខែសីហាម្សិលមិញផងដែរ។

សម្រាប់ដំណើរការសំណេរនាព្រឹកនេះ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ គឺអក្សរសាស្ត្រខ្មែរ និងរូបវិទ្យា ហើយសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម គឺគណិតវិទ្យា និង សីលធម៌-ពលរដ្ឋវិជ្ជា។ ដោយឡែកសម្រាប់ពេលរសៀល ថ្នាក់វិទ្យាសាស្ត្រប្រឡងមុខវិជ្ជា គណិតវិទ្យា ​និងថ្នាក់វិទ្យាសាស្ត្រសង្គម ប្រឡងមុខវិជ្ជា អក្សរសាស្ត្រខ្មែរ។

នៅថ្ងៃម្សិលមិញ ដែលជាថ្ងៃទី១ នៃការប្រឡងបាក់ឌុប ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា មានដំណើរការល្អ និងដោយរលូន ហើយមិនមានបាតុភាព មិនមានភាពខុសប្រក្រតីធំដុំកើតឡើង គួរឲ្យកត់សម្គាល់ឡើយ។

នៅថ្ងៃទី១ បេក្ខជនប្រឡងសរុបមានចំនួន ១១៧,០៤៣នាក់ ស្រី៦០៤២៧ នាក់ និងបេក្ខជនអវត្តមានសរុបចំនួន ១៧៤៥នាក់ (១.៤៩%) ស្រី ៦៧៨នាក់។ បេក្ខជនមានបញ្ហាសុខភាពមានចំនួន៤៣ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម។ មានតែបេក្ខជន០១រូបប៉ុណ្ណោះ ដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលមិនអាចបន្តការប្រឡងបាន៕

https://s6.kh1.co/__image/w=650,h=488,q=100/23/238331b7234032424de6da0caa5c72decab6514e.jpg
https://s6.kh1.co/__image/w=650,h=488,q=100/5b/5bdd3016f2543c77a99082cfe1230d7f5bb39f66.jpg
https://s6.kh1.co/__image/w=650,h=316,q=100/82/82087dba54a9bd40130ded1296098ddfa5abfd49.jpg
https://s6.kh1.co/__image/w=650,h=488,q=100/bf/bfd3627d00fbe1618e8a6e3e8a126d5c6d5bb5d4.jpg

ប្រភព៖ Freshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T