លេចធ្លាយព័ត៌មាន OPPO Reno ថ្មី(វីដេអូ)

//s6.kh1.co/ec/eccd5bf9dd143a7966c6f001828cc0fbaa5e0e6b.jpg
បច្ចេកវិទ្យា

 ២១-សីហា-២០១៩ ១២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ លេចធ្លាយ OPPO Reno 2 ហើយ!ប្រើ OPPO Reno 10X Zoom មិនទាន់ថ្នឹកដៃផង អីឡូវលឺថាចេញម៉ូឌែលថ្មីមួយនោះដែលមានឈ្មោះថា Reno2 ទៀតហើយ…!

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
OPPO Reno2
OPPO Reno2

មិនគួរជឿទេ ទូរស័ព្ទកាន់តែព្រឺសំបុរនោះ គឺ ម៉ូឌែល OPPO Reno2 មានបំពាក់កាមេរ៉ាក្រោយរហូតដល់ទៅ៤គ្រាប់ឯណោះ! សួរដូចឆោត ចុះអីក៏សម្បូរកាមេរ៉ាម្ល៉េះក្រុមហ៊ុន OPPO ហ្នឹង?មុនដំបូង ស្មានតែជាព័ត៌មានបែកធ្លាយលេងៗ មានណា មាន៤គ្រាប់របស់គេមែន ដោយគេសរសេរនៅលើ Poster ជាភាសាអង់គ្លេសថា Quad cam 20X Zoom See More, See Clear (កាន់តែច្រើន កាន់តែច្បាស់) ញាក់សាច់តែម្តង សំរាប់អ្នកគាំទ្រ ….។

កាលមុនកូនច្បង Reno 10X Zoom ហ្នឹងមានលក្ខណៈពិសេសគឺមានបង្កប់បច្ចេកវិទ្យា 60X Digital Zoom គឺវាមានសមត្ថភាពពង្រីកមុំដល់ទៅ៦០ដងអាច Zoomកប់ពពកឯណោះ ដែលអាចចាត់ទុកថាជាកាមេរ៉ាធំជាងគេណាស់ទៅហើយ! ចុះទម្រាំតែមាន 20X Zoom ទៀត! តើវាអាច Zoom បានដល់ទ្វេគុណទេបងប្អូនអើយ គឺ60*2= 120 Zoom បើគិតលេងៗ ។

លើកនេះមិនហ៊ានលែងសើច ឬ ភ្នាល់ជាមួយមិត្តដូចមុនទេ ព្រោះ OPPO តែងតែមានអ្វីដែលថ្មី និង Surprise ដល់ក្រុមអ្នកគាំទ្រពួកគេជានិច្ច ហើយBrand មួយនេះមិនដែលចុះចាញ់ដៃគូប្រកួតប្រជែងរបស់គេឡើយ គឺពួកគេតែងតែរក្សាការព្យាយាមរបស់ពួកគេ ច្នៃប្រឌិតអ្វីដែលថ្មីដែលយើងនឹកស្មានមិនដល់ ដូច្នេះយើងចាំអ៊ុតទាំងអស់គ្នាមើល៍ថាតើនៅពេលដែល OPPO Reno នឹងសម្ពោធជាផ្លូវការនៅប្រទេសឥណ្ឌា ថាវាពិតជាមានកាមេរ៉ា៤គ្រាប់នោះមែនអត់? វាមានទំហំ 48MP ដូចមុនទៀតទេ? ហើយវាមានសមត្ថភាពប៉ុណ្ណាដែរ?ហើយរូបរាងវាដូចក្នុងរូប Poster ហ្នឹងអត់? ជាពិសេសគឺតម្លៃលក់ជាផ្លូវការនៅទីនោះប៉ុន្មានដែរ! តើវាអាចមានតម្លៃលើឬក្រោម Reno 10X Zoom ប៉ុន្មានទៅ? អ្វីដែលសំខាន់នោះ តែ OPPO Reno2 នេះវានឹងមកទីផ្សារកម្ពុជាដែរឬទេ?

OPPO Reno2
OPPO Reno2
OPPO Reno2 20X Zoom
OPPO Reno2 20X Zoom
វីដេអូ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T