យល់យ៉ាងណា? អ្នកចាត់ការទូទៅ PSG ថាមិនអាចលក់ Neymar បានទេ ដរាបណាមិនទាន់បានធ្វើរឿងមួយនេះ

//s5.kh1.co/45/4586073b6e7f8d8c8f57baf73483e996a1ffa018.jpg
កីទ្បា

 ១៩-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

បារាំង៖ អ្នកចាត់ការទូទៅរបស់ក្លិប Paris Saint-Germain លោក Thomas Tuchel ហាក់មិនបានលាក់លៀមការពិតអំពីការចាកចេញរបស់ខ្សែប្រយុទ្ធ Neymar នៅទីផ្សារដោះដូររដូវក្ដៅលើកនេះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Thomas Tuchel និងកីឡាករ Neymar
  លោក Thomas Tuchel និងកីឡាករ Neymar

ក្រោយបរាជ័យក្នុងការប្រកួតបើកឆាក Ligue 1 ដែល PSG ចាញ់ Rennes ២-១ កាលពីយប់ថ្ងៃអាទិត្យ អ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់ Thomas Tuchel បាននិយាយថា Neymar មិនទាន់អាចចាកចេញ ដោយគ្មានអ្នកមកជំនួសបាននោះទេ។

“ពួកយើងមិនអាចបាត់បង់ Neymar ដោយគ្មានអ្នកមកជំនួសគាត់នោះទេ។” លោក Tuchel លើកឡើងដូច្នេះ ក្រោយចប់ការប្រកួត។

លោក Thomas Tuchel
លោក Thomas Tuchel

លោកបានបន្តទៀតថា “បើសិនជាពួកយើងទុកគាត់ ពួកយើងនឹងមានកីឡាករមួយរូប ដែលមានសមត្ថភាពយកឈ្នះក្នុងកាលៈទេសៈ មួយទល់នឹងមួយ។ ប៉ុន្តែគ្មានអ្វីផ្លាស់ប្ដូរនោះទេ ទីផ្សារនៅបន្តបើក ហើយយើងមិនដឹងថាថ្ងៃនេះ ឬស្អែកនោះទេ។”

សូមបញ្ជាក់ដែរថា Neymar បានអវត្តមានសម្រាប់ការប្រកួតដំបូងរបស់ PSG ដោយសារតែគេមិនទាន់រួចរាល់ ១០០% នោះទេ៕

កីឡាករ Neymar
កីឡាករ Neymar

ប្រភព៖ Marca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T