អារម្មណ៍ពិត ដែលម្តាយឪពុកមានចំពោះកូនៗ និងពាក្យពិតរបស់បេក្ខជនប្រឡងទី១២ ព្រឹកមិញនេះ! (មានវីដេអូ)

//s4.kh1.co/0a/0aae35a62ffeda63f4ba535cd78522b9320bc88a.jpg
សង្គម

 ២០-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ពីមួយឆ្នាំទៅមួយឆ្នាំ ការប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាប្រលង«បាក់ឌុប» តែងតែមានការរឹតបន្តឹងសម្រាប់ប្អូនៗដែលបានចូលរួមប្រឡងរាប់ពាន់អ្នក ដែលធ្វើឲ្យពួកគេពិតជាខិតខំ និងតស៊ូខ្លាំងនៅក្នុងការប្រលង ខំរៀងទាំងយប់ទាំងថ្ងៃ ដើម្បីទទួលបាននូវភាពជោគជ័យក្នុងរយៈពេលត្រឹមតែ២ថ្ងៃ សម្រាប់ការប្រលង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ការប្រលងនៅក្នុងឆ្នាំ២០១៩នេះដែរ មានប្អូនៗកំពុងតែត្រៀមខ្លួនជាស្រេចសម្រាប់ការប្រឡង ដែលមិនទាន់បានជ្រាបថាវិញ្ញាសារនៃការប្រឡងក្នុងឆ្នាំនេះ មានការពិបាកប៉ុណ្ណា ឬការរឹតបន្តឹងកាន់តែតឹងតែងឬក៏យ៉ាងណានោះទេ ដូច្នោះហើយទើបធ្វើឲ្យប្អូនៗទាំងអស់មានការព្រួយបារម្ភយ៉ាងខ្លាំង។

ទិដ្ឋភាពក្នុងការប្រលង
ទិដ្ឋភាពក្នុងការប្រលង

យ៉ាងណាមិញជារៀងរាល់ឆ្នាំ ខាងក្រុមការងារខ្មែរឡូត តែងតែចុះទៅសម្ភាសន៍ ក៏ដូចជាសាកសួរដល់ប្អូនៗដែលប្រឡងជាច្រើន ដើម្បីឲ្យដឹងពីអារម្មណ៍ពិតដល់អ្នកត្រៀមប្រលងឆ្នាំក្រោយៗបានជ្រាប។ ជាពិសេសយើងក៏បានសម្ភាសន៍សួរនាំពីទឹកចិត្ត ម្តាយឪពុកជាច្រើនដែលមកលើកទឹកចិត្តកូនប្រុសស្រីរបស់ខ្លួន ដែលកំពុងតែស្ថិតក្នុងការប្រឡង នាំគ្នាមកចាំទទួលកូនៗដោយក្តីរីករាយ។

នៅក្នុងនេះ ខ្មែរឡូត មិនត្រឹមចុះទៅថតយកទិដ្ឋភាពនោះទេ ខាងយើងក៏បានធ្វើការសាកសួរពីអារម្មណ៍ពិតរបស់អ្នកម្តាយ ជាទីស្រលាញ់ ដែលបានលះបង់ពេលវេលាប៉ុន្មានថ្ងៃ មកអង្គុយចាំកូនប្រុសស្រីទាំងកណ្តាលថ្ងៃ ដើម្បីលើកទឹកចិត្ត។

ដោយក្នុងនោះ អ្នកមីងម្នាក់ដែលបានមកផ្តល់កម្លាំងចិត្តឲ្យកូននៅក្នុងថ្ងៃនេះ បានបង្ហាញអារម្មណ៍ពិតយ៉ាងដូច្នោះថា៖ នៅក្នុងថ្ងៃនេះគាត់ពិតជាមានអារម្មណ៍រំភើប និងរីករាយ ភ័យជំនួសកូនតែម្តង ដែលការប្រលងតែងតែមានការរឹតបន្តឹងពីមួយឆ្នាំទៅមួយឆ្នាំ ខិតខំរៀនជាច្រើនឆ្នាំ ក៏ប៉ុន្តែមកប្រើដឹងការជាប់ធ្លាក់ បញ្ចេញសមត្ថភាពត្រឹមរយៈពេល២ថ្ងៃនេះ។

ហើយគាត់មិនអាចជួយកូនអ្វីបាននោះទេ គឺមានតែពាក្យជូនពរ និងមកផ្តល់កម្លាំងចិត្តមកកាន់កូន តាមរយៈមកអង្គុយមើលពួកគេ ចាំទិញម្ហូបអាហារ បាយទឹកជាដើម ដើម្បីឲ្យពួកគេមានកម្លាំងចិត្តខំប្រឹងប្រែងបន្តទៀត។

អ្នកមីងដែលបានមកលើកទឹកចិត្តកូន
អ្នកមីងដែលបានមកលើកទឹកចិត្តកូន
អ្នកមីងដែលបានមកលើកទឹកចិត្តកូន
អ្នកមីងដែលបានមកលើកទឹកចិត្តកូន
អ្នកមីងដែលបានមកលើកទឹកចិត្តកូន
អ្នកមីងដែលបានមកលើកទឹកចិត្តកូន

ក្រៅពីនេះទៅទៀត នៅក្នុងនោះក៏មានលោកឪពុករបស់បេក្ខភាពជាច្រើន ក៏បានធ្វើការមករងចាំកូនប្រុសស្រីរបស់ខ្លួន ដោយទឹកមុខរីករាយ ដោយមិនខ្លាចនឿយហត់ ថ្ងៃក្តៅនោះទេ។ ហើយនៅក្នុងនោះពួកគាត់ មានតែចាំលើកទឹកចិត្ត និងជូនពរកូនរបស់ខ្លួននៅក្នុងការប្រឡងនេះ នាំជាមួយនឹងភាពជោគជ័យគ្រប់គ្នា មិនថាកូនរបស់ខ្លួន ឬក៏សិស្សានុសិស្សនោះទេ។

លើសពីនេះពួកគាត់ក៏សង្ឃឹមច្រើនចំពោះកូនៗ ដែលមកប្រលងក្នុងឆ្នាំនេះ ភាគរយដែលគាត់សង្ឃឹមគឺបានច្រើនគ្រប់ៗគ្នាតែម្តង ដោយសារតែឃើញការខិតខំរបស់កូនៗនៅឯផ្ទះ។

លោកអ៊ុំដែលបានមកលើកទឹកចិត្តកូន
លោកអ៊ុំដែលបានមកលើកទឹកចិត្តកូន
ទិដ្ឋភាពនៅក្នុងការប្រលងព្រឹកមិញ
ទិដ្ឋភាពនៅក្នុងការប្រលងព្រឹកមិញ

ក្រៅពីបានជួបឪពុកម្តាយរបស់ពួកគេរួច ងាកមកស្តាប់សាមីខ្លួន ប្អូនៗដែលកំពុងត្រៀមប្រលងវិញ ថាតើពួកគេមានផលលំបាក ក៏ដូចជាជួបបញ្ហាអ្វីខ្លះ វិញ្ញាសារកាន់តែរឹតបន្តឹង ឬក៏ស្រួលជាងធម្មតា ហើយពួកគេធ្វើបានល្អប៉ុណ្ណា ជាពិសេសមានអារម្មណ៍បែបណានៅពេលដែលឃើញឪពុកម្តាយ គាត់មកផ្តល់កម្លាំងចិត្តបែបនេះ។

ទិដ្ឋភាពនៅក្នុងការប្រលងព្រឹកមិញ
ទិដ្ឋភាពនៅក្នុងការប្រលងព្រឹកមិញ
ទិដ្ឋភាពនៅក្នុងការប្រលងព្រឹកមិញ
ទិដ្ឋភាពនៅក្នុងការប្រលងព្រឹកមិញ

ដោយក្នុងនោះបេក្ខភាពដែលមកប្រលងនៅក្នុងឆ្នាំនេះ បានបង្ហាញនូវសកម្មភាព បង្ហាញទឹកមុខយ៉ាងរីករាយយ៉ាងខ្លាំង នៅពេលដែលចេញពីប្រលងនាព្រឹកនេះ។ តាមរយៈការផ្តល់ការបទសំភាសន៍ពីសិស្សដែលចូលរួមប្រលងវិញ ពួកគេសុទ្ធតែនិយាយថាវិន័យនៅក្នុងការប្រលង នៅតែខ្លាំងដូចមុន រីឯវិញ្ញាសារប្រលងវិញក៏មិនសូវពិបាកខ្លាំងណាស់ដែលនៅក្នុងថ្ងៃដំបូងនេះ ក៏ប៉ុន្តែមិនទាន់ដឹងថាប៉ុន្មានមុខវិជ្ជាទៀតមិនដឹងថាពិបាក ឬក៏យ៉ាងណានោះទេ។

តាមរយៈការសាកសួររបស់ពួកគេ សុទ្ធតែរំពឹងទុកថាខ្លួននឹងប្រលងជាប់ សម្រាប់ការប្រឡងដ៏លំបាកមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបានឃើញការលើកទឹកចិត្តពីគ្រួសារ ផ្តល់កម្លាំងចិត្តនៅក្នុងពេលប្រលងបែបនេះ បានធ្វើឲ្យពួកគេពិតជារីករាយ ហើយនេះជាថ្នាំប៉ូវដែលធ្វើឲ្យពួកគេខិតខំប្រឹងប្រែក្នុងការប្រឡងរយៈពេល២ថ្ងៃនេះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

Som Sreylin
S.L

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T