Wing ឈ្នះពានរង្វាន់និយោជកឆ្នើមជាលើកទី៤ ក្នុងការប្រកួតរបស់ Asia’s Best Employer Brands​ 2019!

//s4.kh1.co/fe/fe57929f4894c8f175590741f0347b0eaf41f042.jpg
សង្គម

 ១៩-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

សិង្ហបុរី ធនាគារឯកទេសវីង ដែលជាធនាគារឈានមុខគេក្នុងការផ្តល់សេវាធនាគារចល័តនៅកម្ពុជា មានកិត្តិយសដែលទទួលបានពានរង្វាន់និយោជកឆ្នើមបួនលើកផ្ទួនៗ​ ប្រចំាតំបន់អាស៊ី នៅក្នុងកម្មវិធី Asia’s Best Employer Brands 2019 កាលពីថ្ងៃព្រហស្បត្តិ៍ទី ១៥ ខែសីហា ឆ្នាំ ២០១៩ ដែលរៀបចំឡើងដោយវិទ្យាស្ថាន Employer Branding នៅប្រទេសសិង្ហបុរី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Wing ឈ្នះពានរង្វាន់និយោជកឆ្នើមជាលើកទី៤
Wing ឈ្នះពានរង្វាន់និយោជកឆ្នើមជាលើកទី៤
Wing ឈ្នះពានរង្វាន់និយោជកឆ្នើមជាលើកទី៤
Wing ឈ្នះពានរង្វាន់និយោជកឆ្នើមជាលើកទី៤

ពានរង្វាន់នេះត្រូវបានទទួលដោយលោក Manu Rajan អគ្គនាយធនាគារឯកទេសវីង និងបុគ្គលិកផ្នែកធនធានមនុស្សរបស់វីង។

«ការឈ្នះពានរង្វាន់នេះបង្ហាញថា វីងមិនត្រឹមតែជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏ធំ និងគួរឱ្យទុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវីងក៏ជាកន្លែងដ៏ល្អបំផុតសម្រាប់ធ្វើការផងដែរ ដោយផ្តល់នូវកំណើនអាជីពដែលគ្មានគូប្រៀប និងជាផ្នែកមួយនៃរឿងជោគជ័យមួយ។ ជាកន្លែងដ៏ល្អសម្រាប់ធ្វើការដើរតួនាទីយ៉ាងសំខាន់នៅក្នុងចក្ខុវិស័យរបស់ក្រុមហ៊ុនក្នុងការផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបនូវសេវាកម្មហិរញ្ញវត្ថុ ដែលជួយលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ពួកគេ»។

នេះជាការលើកឡើងរបស់លោក Manu Rajan អគ្គនាយធនាគារឯកទេសវីង។  
Wing ឈ្នះពានរង្វាន់និយោជកឆ្នើមជាលើកទី៤
Wing ឈ្នះពានរង្វាន់និយោជកឆ្នើមជាលើកទី៤

គួរបញ្ជាក់ថា ASIA Best Employer Brand Awards គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលបានចាប់ផ្តើមតំាងពីឆ្នាំ២០១០ អបអរសាទរក្រុមហ៊ុននិយោជក និងអ្នកជំនាញ ដែលត្រូវបានចាត់ទុកថាជាអ្នកដឹកនាំក្នុងការបង្កើតនូវបទពិសោធន៍ដ៏ល្អដល់បុគ្គលិក ដោយផ្តោតលើការយកចិត្តទុកដាក់ការថែរក្សា និងការទំនាក់ទំនង ដោយមើលទៅលើការគ្រប់គ្រងល្អ ការអភិវឌ្ឍន៍ និងការច្នៃប្រឌិត។ ដោយមានការចូលរួមដោយក្រុមហ៊ុនជាច្រើននិងអ្នកចូលរួមមកពីប្រទេសផ្សេងៗគ្នានៅក្នុងការប្រកួតលើកទី ១០ នៃពានរង្វាន់និយោជកឆ្នើមនេះ៕

Wing ឈ្នះពានរង្វាន់និយោជកឆ្នើមជាលើកទី៤
Wing ឈ្នះពានរង្វាន់និយោជកឆ្នើមជាលើកទី៤
Wing ឈ្នះពានរង្វាន់និយោជកឆ្នើមជាលើកទី៤
Wing ឈ្នះពានរង្វាន់និយោជកឆ្នើមជាលើកទី៤
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T