Lay ទម្លាយថា បើមានកូន មិនចង់ឲ្យកូនរបស់ខ្លួន ដើរតាមគន្លងដូចជាខ្លួនឡើយ(មាន​វីដេអូ​)

//s6.kh1.co/5a/5a8540a71c6aa235f849ee26ce5dff630bd19afe.jpg
តារា & កម្សាន្ដ

 ១៩-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាង​ត្បូង៖ បើ​ទោះ​ប្បី​ជា​Lay ជា​សមាជិក​ម្នាក់​ក្នុងក្រុម​​EXO ដែល​ទទួល​បាន​ជោគ​ជ័យ​ខ្លាំង ទាំង​ក្នុង​វិស័យ​K-pop ក៏​ដូច​ជា​ក្នុង​វិស័យ​សម្តែងក៏​ដោយ តែលោក​បែរ​ជា​ប្រឆាំង​ទៅ​វិញ ​ប្រសិន​បើ​លោក​មាន​កូន​ចង់​ចូល ​ប្រលោក​ក្នុង​វិស័យសិល្បៈ ដូចជា​រូប​លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់​ស្តែង​កាលពី​ពេល​ថ្មី​ៗ​នេះ នៅពេល​ដែល​ផ្តល់​បទសម្ភាសន៍ ជា​មួយ​Pear Vid ពេល​នោះ​Lay ត្រូវ​បាន​សួរ​ថាតើ​លោក​នឹង ​លើក​ទឹក​ចិត្ត​ដល់​យុវជន​ជំនាន់​ក្រោយ​ ដែល​មា​ន​ក្តី​ស្រមៃ ​ក្លាយ​​ជា​តារា​ដូច​ជា​លោកដែរ​ទេ​? ក្នុង​ពេល​នោះ​Lay បាន​បកស្រាយថា៖

“ខ្ញុំ​ពិត​ជា ​ផ្តល់នៅ​ការលើក​ទឹក​ចិត្ត ​ដល់​អ្នកដែល​មាន​ក្តី​ស្រមៃ​បែប​នេះ ក៏​ប៉ុន្តែ​ប្រសិន​បើ​ជា​កូន ​របស់ខ្ញុំវិញ​ខ្ញុំនឹង​ប្រឆាំង ​ជា​មិនខាន​នោះ​ទេ​”។

លើស​ពី​នេះ តារា​ប្រុស​រូប​នេះ បាន​បញ្ជាក់​ថា រូប​គេ​នឹង​ប​ញ្ចុះ​បញ្ចូល ​កូន​របស់​ខ្លួន​ឲ្យ​ជ្រើស​រើស​យក ​អាជីព​ផ្សេង​ដូច​ជា​វេជ្ជបណ្ឌិត មេធាវី ផ្សេង​ៗ​ជាដើម។ Lay បាន​លើក​ឡើង​ថា៖

 “ខ្ញុំ​សង្ឃឹម​ថាកូន​របស់​ខ្ញុំ​ នឹង​អាច​ក្លាយ​ជា​គ្រូពេទ្យ ​ដ៏​ល្អ​ម្នាក់​ ជា​មេធាវី​ ឬ​ក៏​អាច​ចូល​ចិត្ត ​ខាងផ្នែក​​សិល្បៈ។ គេ​អាច​ចូល​ចិត្ត​សិល្បៈ គេ​អាច​ធ្វើ​តាម​ការ​ពេញ​ចិត្ត​របស់​គេ​ ក៏​ប៉ុន្តែ​ខ្ញុំនឹង​មិន​គាំទ្រ ​រូប​គេ​ឲ្យ​ក្លាយ​ជា​idol នោះ​ទេ”។


​Lay 
​Lay 
​Lay 
​Lay 
​Lay 
​Lay 
​Lay
​Lay
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T