មិនមែនឲ្យតែ Manager ត្រូវការពារ Idol រហូតឯណា! Jeongyeon ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលក្រោយឃើញសកម្មភាពធ្វើដាក់ Manager ខ្លួន (មានវីដេអូ)

//s6.kh1.co/82/8292fee84d12b6445d4c9b760f68eccec5502796.jpg
តារា & កម្សាន្ដ

 ១៩-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ ក្រុមចម្រៀង TWICE បានវិលមកប្រទេសរបស់ខ្លួនវិញ ក្រោយពីបញ្ចប់ការប្រគំតន្ត្រីដែលមានឈ្មោះថា​ “Twice World Tour 2019 ‘TWICELIGHHTS’ ក្នុងទីក្រុងកូឡាឡាំពួ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក៏ប៉ុន្តែខណៈពេលដែលពួកគេមកដល់ ព្រលានយន្តហោះ Incheon ភ្លាម សមាជិកម្នាក់ក្នុងក្រុម TWICE នាង Joengyeon បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលមែនទែន ក្រោយពីឃើញសកម្មភាពរបស់នាង ការពារ Manager របស់ខ្លួនពីអ្នកគាំទ្រដែលប្រឹងចូលមកហ្វូងដំណើររបស់នាង។

ក្នុងនោះដែរ ខណៈពេលដែល Manager របស់នាងប៊ិះនឹងត្រូវបុកជាមួយកាមេរ៉ាអ្នកគាំទ្រទៅហើយ ស្រាប់តែនាង Jeongyeon បានយកដៃទប់ស្មាររបស់ Manager ខ្លួន ហើយថែមទាំងទាញនាងចេញ។ អំឡុងនោះ នាងក៏បាននិយាយថា “ចូលមក” ហើយ Manager របស់នាងងាកមកញញឹម និងនិយាយពាក្យអរគុណមកនាង។

ទោះជាយ៉ាងណាក្តី ទាំងនេះពិតជាធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តជំនួសក្រុមការងាររបស់នាងមែនទែន ព្រោះមិននឹកស្មានថានាង Joengyeon មានកេរ្តិ៍ឈ្មោះល្បីប៉ុណ្ណឹងដែរ ប៉ុន្តែបែរជាមិនប្រកាន់ខ្លួន ចេះជួយអ្នកដទៃបែបនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

Joengyeon
Joengyeon
Joengyeon
Joengyeon
Joengyeon
Joengyeon
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T