Floyd Mayweather កំពុងធ្វើដំណើរទៅអារ៉ាប់ប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីការប្រកួតគ្នាម្តងទៀត រវាងស្តេចប្រដាល់ Manny Pacquiao (មានវីដេអូ)

//s4.kh1.co/0d/0da2bd21249e3a65ac427d897d5b46705e3ad6b8.jpg
កីទ្បា

 ១៩-សីហា-២០១៩ ១១ព្រឹក · ៥ ឆ្នាំមុន

អារ៉ាប់ប៊ីសាអូឌីត៖ ថ្មីៗនេះកំពូលអ្នកប្រដាល់វាយពុំធ្លាប់ចាញ់លោក Floyd Mayweather បាននិយាយថា រូបលោកកំពុងធ្វើដំណើរទៅប្រទេសអារ៉ាប់ប៊ីសាអូឌីតដើម្បីពិភាក្សាអំពីការប្រកួតគ្នាម្តងទៀត រវាងស្តេចប្រដាល់ Manny Pacquiao

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររម្លឹកផងដែរថា កីឡាករប្រដាល់ស្បែកខ្មៅលោក Floyd Mayweather វាយ ៥០ដង ឈ្នះទាំង ៥០ដង ពុំធ្លាប់មានប្រវត្តិចាញ់សូម្បីតែមួយដង បានយកឈ្នះស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao ដោយពិន្ទុកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៥ កន្លងទៅនេះ ក្នុងសង្វៀន MGM Grand ក្នុងទីក្រុងឡាសវេហ្គាស រដ្ឋណេវ៉ាដា សហរដ្ឋអាមេរិក។

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

យ៉ាងណាមិញ វីដេអូលោកត្រូវបានចែកចាយពេញបណ្តាញសង្គម និងនៅតាមបណ្តាញសារព័ត៌មានធំៗជាច្រើនថា ពួកយើងនឹងមានឱកាសបានឃើញ ពួកគេប្រកួតគ្នាម្តងទៀតនៅពេលឆាប់ៗខាងមុខនេះ។

លោក Floyd Mayweather បាននិយាយនៅក្នុងវីដេអូថា៖

«នេះពិតជាកិត្តិយសណាស់ដែលខ្ញុំនឹងទៅប្រទេសអារ៉ាប់ប៊ីសាអូឌីតដើម្បីអង្គុយពិភាក្សាគ្នាជាមួយអ្នករាល់គ្នាទាក់ទិនទៅនឹងការប្រកួតគ្នាម្តងទៀតរវាង Mayweather ប៉ះគ្នានឹង Pacquiao។»

យ៉ាងណាមិញ រឿងនេះបាននិងកំពុងតែល្បីពេញបណ្តាញសង្គម ហើយមនុស្សម្នាក៏ចង់ឃើញការប្រកួតរវាងលោក Floyd Mayweather ប៉ះគ្នាជាមួយនឹងលោក Manny Pacquiao ម្តងទៀតផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T