រញ្ជួយសង្វៀន!! ដៃភ្លើង ជើងរន្ទះ រឿង សោភ័ណ្ឌ ផ្ដួលជើងខ្លាំងថៃ ឡើងទៅដណ្ដើមលុយធំ (មានវីដេអូ)

//s6.kh1.co/29/298899f36063a9ab1e4a03661203cdc3bdf21a48.jpg
កីទ្បា

 ១៩-សីហា-២០១៩ ១១ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីថ្ងៃសៅរ័ កន្លងទៅ ជួរមុខកម្ពុជា រហស្សនាមដៃភ្លើង ជើងរន្ទះ រឿង សោភ័ណ្ឌ បានប្រកួតឈ្នះកីឡាករជើងខ្លាំងថៃ កងថៃលែន ដោយពិន្ទុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ រឿង សោភ័ណ្ឌ និងកីឡាករថៃ កងថៃលែន
កីឡាករ រឿង សោភ័ណ្ឌ និងកីឡាករថៃ កងថៃលែន

ការប្រកួតពេញ ៥ទឹកីឡាករទាំងពីរតស៊ូយ៉ាងស្វិតស្វាញ ដោយបានសម្រុកគ្នាទៅវិញទៅមក ធ្វើឲ្យទស្សនាជក់ចិត្តជាខ្លាំង និងស្រែកហ៊ោជខ្លាំងសម្រាប់ប្រិយមិត្តដែលទស្សនាផ្ទាល់ តាមរយៈការដោះដូរដៃគ្នាទៅវិញទៅមករបស់ពួកគេទាំងពីរ។ យ៉ាងណាជាលទ្ធផល មិនមានកីឡាករណាសន្លប់នោះទេ ដោយចប់ការប្រកួត ៥ទឹក ចៅក្រមបានឲ្យពិន្ទុដោយឯកច្ឆ័ន ៥-០ រឿង សោភ័ណ្ឌ ឈ្នះកីឡាករថៃ កងថៃលែន។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ចំពោះជ័យជម្នះនេះបានធ្វើឲ្យ រឿង សោភ័ណ្ឌ កក់កៅអីឡើងទៅដណ្ដើមទឹកប្រាក់ ៤ ០០០ដុល្លារ ដោយនៅរង់ចាំដៃគូមួយរូបទៀត ដែលនឹងត្រូវប្រកួតស្វែងរកនៅចុងសប្ដាហ៍នេះ។

គួរបញ្ជាក់ផងដែរថា សម្រាប់កីឡាករថៃ កងថៃលែន គឺជាជើងខ្លាំងមួយរូប ដោយគេធ្លាប់ប្រកួតឈ្នះ វង្ស ណយ ម្ដង និង ឯម ឡេងលី ២ដង សម្រាប់ការប្រកួតនៅកម្ពុជា។

ចង់ឃើញថាការប្រកួតរវាង រឿង សោភ័ណ្ឌ និង កងថៃលែន ល្អមើលយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

វីដេអូ៖ Sport Zone

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T