ក្រុម​អ្នកក្លាហាន​សាច់​កម្ម​នៅផ្ទះ​សុខ​ស្រួល​មិន​ចង់​នាំ​គ្នា​ទៅ​ឈឺ​សាច់

//s4.kh1.co/38/384ca12637b3345294ef1dbe7ae6e6f5520dcaf7.jpg
សង្គម

 ១៩-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ យុវជន​២​ក្រុម​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ខណៈ​ដេញ​វាយ​គ្នា​តាម​ផ្លូវ​ឃាត់ខ្លួន​បាន​៤​នាក់ និង​ម៉ូតូ​២​គ្រឿង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​សលាយ​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1GS-2028 ជិះ​២​នាក់​ទី​១-​ឈ្មោះ ចែ​ម យី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជាង​តុទូ ស្នាក់​នៅ​ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ត្រក​ពង ឃុំ​ពង្រ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ និង​ទី​២-​ឈ្មោះ អឿ​ន អៀ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាង​តុទូ ស្នាក់​នៅ​ភូមិ​ថ្មគោល​១ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​នៅ​ភូមិ​ព្រៃ​ចា​ឃុំ ថ្ម​ពូន ស្រុក​ក​ញ្ជៀ​ច ខេត្តព្រៃវែង ។

ជនសង្ស័យ​១​ក្រុម​ទៀត​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1AP-6315 ជិះ​គ្នា​២​នាក់​ទី​១-​ឈ្មោះ ខេ​ង ឈី​វ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ជ្រៃ​វែង​ឃុំ ស្រែ​ននោង ស្រុក​ត្រាំកក់​ខេត្តតាកែវ និង​ទី​២-​ឈ្មោះ ផ​ន ម៉ៅ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោង​ច្រក ស្នាក់​នៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ម្រេញ ឃុំ​បន្ទាយ​ច​ក្រៃ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២​បាន​ចេញ​ទៅ​បាត់​នៅ​ក្នុងភូមិ​សាស្ត្រ​ហើយ​ក៏​បានឃើញ​ជនសង្ស័យ​ដេញ​វាយ​គ្នា​តាម​ដងផ្លូវ​បន្ទាប់​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ឃាត់​ជនសង្ស័យ​ខាងលើ​បាន​4​នាក់​រួម​ទាំង​ម៉ូតូ​២​គ្រឿង​ផង​ដែរ បន្ទាប់​មក​បាន​ឃាត់​សួរនាំ និង​ពិនិត្យ​សារធាតុ​ញៀន​មាន​ផ្ទុក​សារធាតុ​ញៀន​២​នាក់ និង​មិន​មាន​ផ្ទុក​សារធាតុ​ញៀន​២​នាក់ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ថា ជនសង្ស័យ​ដែល​មាន​សារធាតុ​ញៀន​ជិះ​ម៉ូតូ​ម៉ាក MSX ដែល​ជា​អ្នក​បង្កហេតុ​មុន​ដោយ​ជិះ​ម៉ូតូ​ដេញ​ធាក់​តែ​មិន​ត្រូវ​ហើយ​យុវជន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ដក​ខ្សែ​ក្រ​វ៉ា​ត់​ដេញ​វាយ​វិញ ខណៈ​ភ្លាម​ៗ​សមត្ថកិច្ច​ឃាត់​បាន​៤​នាក់​តែ​ម្ដង​យក​ទៅ​សាកសួរ​ភ្លាម​ៗ​ផង​ដែរ ។ ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

https://s6.kh1.co/__image/w=650,h=379,q=100/5c/5c1c39b4ac483f233c93373fed702465832a4f8f.jpg
https://s4.kh1.co/__image/w=650,h=379,q=100/03/0369741e4392ec30f94bb0e25f1d1b0cd1cdee65.jpg
https://s4.kh1.co/__image/w=650,h=379,q=100/30/3083c3a333488ce3c47103dc24c4ced808a2d8da.jpg
https://s5.kh1.co/__image/w=650,h=379,q=100/d1/d1666f8614ae2e5966f6d36f02757de1a8459c3d.jpg

ប្រភព៖ កោះសន្តិភាព

Tith Chanrangsey
ទិត ច័ន្ទរង្សី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T