ផ្ទុយគ្នាបាត់! គីម ចាន់ឌី និយាយក្តែងៗថាស្វាមីខ្លួនសុំនាងលែងលះ តែផលិតកម្មបែរជា ចេញមុខបកស្រាយបែបនេះវិញ

//s6.kh1.co/5d/5deaa77bc00ea37b021174e02a2c72551b565bb7.jpg
តារា & កម្សាន្ដ

 ១៩-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីម្សិល​មិញនេះ បន្ទាប់នាង Goo Hye Sun ហៅ គីម ចាន់ឌី បញ្ចេញព័ត៌មានដ៏ភ្ញាក់ផ្អើលមួយ ដែលបង្ហាញថាស្វាមីរបស់នាងលោក Ahn Jae Hyun ចង់លែងលះជាមួយខ្លួន ស្រាប់តែផលិតកម្ម HB Entertainment ដែលជា Agency របស់អ្នកទាំង២ បានចេញមុខបកស្រាយអំពីបញ្ហាលែងលះនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ agency នេះបានបង្ហាញហេតុផលនៃការលែងលះរបស់ពួកគេបែបនេះថា៖ 

“សួស្តីនេះគឺជាផលិតកម្ម HB Entertainment។ ពួកយើងពិតជាចង់ផ្តល់ការពន្យល់ពីការហេតុការដែលបានកើតឡើងថ្ងៃនេះ រវាងតារាសម្តែងរបស់ពួកយើងគឺនាង Goo Hye Sun និងលោក Ahn Jae Hyun។ ទោះបីមានការលើកទឹកចិត្តពីមហាជនកន្លងមកក៏ដោយ ក៏តារាសម្តែងទាំងពីរនាក់នេះ មិនអាចបន្តនូវចំណងស្នេហ៍របស់ខ្លួនតទៅទៀត ដោយសារតែបញ្ហាផ្សេងៗដែលយើងមិនអាចបកស្រាយ បានបន្ទាប់ពីមានការពិភាក្សានៃការសម្រេចចិត្តលែងលះនេះ។
ពួកយើងបានគោរពនូវការសម្រេចចិត្តរបស់អ្នកទាំងពីរ បន្ទាប់ពីមានការពិភាក្សាយ៉ាងល្អិតល្អន់ជាងមួយខែមុនម្លេះ។ ហើយពួកយើងក៏សង្ឃឹមថា ពួកគេនឹងមានជីវិតរីករាយនាពេលអនាគត។ ថ្មីៗនេះនាង Goo Hye Sun បានតែងតាំងមេធាវីដើម្បីធ្វើសេចក្តីព្រាងកិច្ចព្រមព្រៀងលែងលះជាមួយលោក Ahn Jae Hyun ហើយបានផ្ញើកិច្ចព្រមព្រៀងនោះទៅគាត់។ លោ​ក Ahn Jae Hyun ក៏ត្រូវបានស្នើដោយនាង Goo Hye Sun ឲ្យចាត់តាំងមេធាវីឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីពន្លឿនដំណើរការលែងលះ។ នាង Goo Hye Sun បាននិយាយថានាងចង់ដាក់ពាក្យសុំលែងលះ នៅខែសីហាជាមួយតុលាការហើយដើម្បីឲ្យការដោះស្រាយការលែងលះត្រូវបញ្ចប់នៅខែកញ្ញា។
ក៏ប៉ុន្តែស្រាប់តែម្សិលមិញនេះ ពួកយើងឃើញនាង Goo Hye Sun បង្ហោះសារនៅលើ SNS ផ្ទុយគ្នាទៅវិញ ដែលធ្វើឲ្យពួកយើង ក៏ដូចជាលោក Ahn Jae Hyun ដែលជាស្វាមីរបស់នាង ស្រឡាំងកាំងជាខ្លាំង។ ពួកយើងពិតជាសោកស្តាយដែលបានប្រាប់អ្នកទាំងអស់គ្នា នូវអ្វីដែលបានកើតឡើងកន្លងមក។ ទោះជាយ៉ាងណាក្តី ពួកយើងសង្ឃឹមថា អ្នកទាំងពីរនឹងសប្បាយចិត្ត។ ហើយពួកយើងក៏សុំទោសដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនបារម្ភអំពីរឿងនេះ”។

ទោះជាយ៉ាងណាក្តី ទាំងនេះ គឺជាការបកស្រាយរបស់ផលិតកម្មរបស់អ្នកទាំងពីរ​ ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ នឹងងឿងឆ្ងល់នោះគឺការបង្ហោះសាររបស់នាង Goo Hye Sun ថាស្វាមីនាងចង់លែងលះ បែរជាផ្ទុយទៅនឹងការបកស្រាយរបស់ផលិតកម្ម ថានាង Goo Hye Sun ចង់ពន្លឿនការលែងលះឲ្យឆាប់ហើយ នៅខែកញ្ញាខាងមុខនេះទៅវិញ៕

តើប្រិយមតិយល់យ៉ាងណាដែរ?

goo hye sun និង ahn jae hyun
goo hye sun និង ahn jae hyun
goo hye sun និង ahn jae hyun
goo hye sun និង ahn jae hyun
goo hye sun និង ahn jae hyun
goo hye sun និង ahn jae hyun
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T