បុរសម្នាក់រត់ហត់ខ្លាំងពេក ដាច់ខ្យល់ស្លាប់ ព្រោះតែដេញតាមលួងលោមមិត្តស្រី

//s9.kh1.co/62/622680d5709c7e10bf922fd6a42fb617c1006f16.png
សង្គម

 ១៩-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

មានបុរសម្នាក់ឈ្មោះថា Yung Fei Kong អាយុ៣៥ឆ្នាំ បានឈ្លោះប្រកែកជាមួយមិត្តស្រី រត់ដេញតាមនាងរហូតដល់ដាច់ខ្យល់ស្លាប់។

ម៉ាឡេស៊ី៖ ថ្មីៗកន្លងទៅនេះ មានបុរសម្នាក់ឈ្មោះថា Yung Fei Kong អាយុ៣៥ឆ្នាំ បានឈ្លោះប្រកែកជាមួយមិត្តស្រី រត់ដេញតាមនាងរហូតដល់ដាច់ខ្យល់ស្លាប់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុង រដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ក្នុងថ្ងៃកើតហេតុ វេលាម៉ោង៨:០០នាទីព្រឹក លោក Yung Fei Kong បានរត់ដេញតាមលួងលោមមិត្តស្រីរបស់គាត់ចាប់តាំងពីចំនុចផ្សារ រហូតមកដល់ផ្ទះ។ ពួកគេទាំងពីរមានសភាពហត់នឿយខ្លាំងដូចគ្នា ក៏ឈប់សម្រាកនៅខាងក្រោមផ្ទះមួយសន្ទុះសិន។

មិត្តស្រីរបស់គាត់បានឃើញគាត់សម្រាកស្ងៀមនៅជិតជណ្ដើរ ក៏គិតថាគាត់ហត់ខ្លាំងបន្ទាប់ពីរត់ដេញតាមនាង។ នាងក៏ត្រលប់ទៅរកស្បែកជើងដែលនាងបានធ្វើជ្រុះនៅពេលកំពុងរត់ ប៉ុន្ដែពេលត្រលប់មកវិញ ទើបដឹងថាមិត្តប្រុសរបស់នាងបានស្លាប់បាត់ទៅហើយ។

មនុស្សនៅក្នុងហេតុការណ៍បានទូរស័ព្ទទៅប្ដឹងប៉ូលិសនិងឡានសង្គ្រោះបន្ទាន់ ប៉ុន្ដែជាអកុសល លោក Yung Fei Kong បានដាច់ខ្យល់ស្លាប់យូរណាស់ទៅហើយ។

យ៉ាងណាមិញ សាកសពបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Sibu និងប៉ូលិសសន្និដ្ឋានថា គាត់បានស្លាប់ដោយសារខ្យល់គរ។ មិត្តស្រីរបស់គាត់បានស្រែកយំ បោកខ្លួន​ ស្ដាយក្រោយនូវទង្វើដែលនាងបានធ្វើ ដោយមិនព្រមស្ដាប់ហេតុផល៕

មិត្តស្រីកំពុងយំ
មិត្តស្រីកំពុងយំ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T