ផ្ទុះការភ្ញាក់ផ្អើល ជនអនាមិកដាក់ទូរទស្សន៍ចាស់ៗមុខផ្ទះគេឯងទាំងយប់យ៉ាងអាថ៌កំបាំងបំផុត (មានវីដេអូ)

//s4.kh1.co/c7/c7df280a5b246dfaa4e083e65c6640b7153fe1d1.jpg
សង្គម

 ១៩-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អាមេរិក៖ សព្វថ្ងៃនេះនៅក្នុងពិភពលោកយើងនេះ ពោរពេញទៅដោយរឿងចម្លែកៗជាច្រើនដែលតែងតែកើតឡើងជាញឹកញាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ថ្មីៗនេះមនុស្សម្នាមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីមានជនអនាមិកម្នាក់ ពាក់ទូរទស្សន៍លើក្បាល ដើរចែកចាយទូរទស្សន៍ចាស់ៗនៅមុខផ្ទះគេឯងទាំងយប់ក្នុងរូបភាពដ៏អាថ៍កំបាំងបំផុត។

យោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍ដ៏ចម្លែកនេះបានកើតឡើងកាលពីពេលថ្មីៗនេះនៅក្នុងរដ្ឋវឺជីនៀ សហរដ្ឋអាមេរិក។

យោងតាមកាមេរ៉ាសុវត្ថិភាពដាក់នៅតាមផ្ទះបានបង្ហាញថា ថ្មីៗនេះមានបុរសស្លៀកពាក់ដ៏អាថ៍កំបាំងម្នាក់ ពាក់ទូរទស្សន៍នៅពីលើក្បាល បានយកទូរទស្សន៍ចាស់ៗដាក់នៅមុខផ្ទះមនុស្សម្នានៅក្នុងតំបន់ Henrico's Hampshire ជាង ៥០ផ្ទះ ដោយផ្ទះនីមួយៗមានទូរទស្សន៍ចាស់ៗមួយគ្រឿង។

រូបភាពថតដោយកាមេរ៉ាសុវត្ថិភាពដាក់នៅតាមផ្ទះ
រូបភាពថតដោយកាមេរ៉ាសុវត្ថិភាពដាក់នៅតាមផ្ទះ
រូបភាពថតដោយកាមេរ៉ាសុវត្ថិភាពដាក់នៅតាមផ្ទះ
រូបភាពថតដោយកាមេរ៉ាសុវត្ថិភាពដាក់នៅតាមផ្ទះ

លោក Jim Brooksbank ដែលជាអ្នករស់នៅក្នុងតំបន់នោះបានប្រាប់អ្នកសារព័ត៌មានថា៖

«ខ្ញុំក៏មិនដឹងថាមានរឿងអ្វីកើតឡើងដែរ។ ប្រហែលជាគេចង់ធ្វើជាសាន់តាក្លូសទូរទស្សន៍ក៏មិនដឹង។»

យ៉ាងណាមិញ មិនយូរប៉ុន្មានក៏អ្នករស់នៅម្តុំនោះបានប្តឹងសមត្ថកិច្ចទាក់ទិនទៅនឹងរឿងមួយនេះផងដែរ។

យោងតាមសម្តីសមត្ថកិច្ចបានឱ្យដឹងថា ទង្វើនេះគ្រាន់តែជាធ្វើការធ្វើ Prank តែប៉ុណ្ណោះ ហើយចំពោះជនអនាមិកម្នាក់នោះគឺពុំបានប្រព្រឹត្តបទល្មើសជាក់ស្តែងអ្វីនោះទេ ពោលគឺអ្វីដែលគេធ្វើគឺគ្រាន់តែជាបោះចោល​សំរាម​ឥត​​សណ្ដាប់ធ្នាប់​តាម​ទីសាធារណៈដោយខុសច្បាប់តែប៉ុណ្ណោះ។

បន្ថែមពីនេះទៀត ប៉ូលិសក៏បាននាំគ្នីគ្នាដើរប្រមូលទូរទស្សន៍ចាស់ៗនោះយកទៅទុកផងដែរ។

ប៉ូលិសនាំគ្នីគ្នាប្រមូលទូរទស្សន៍ចាស់ៗទុក
ប៉ូលិសនាំគ្នីគ្នាប្រមូលទូរទស្សន៍ចាស់ៗទុក
ប៉ូលិសនាំគ្នីគ្នាប្រមូលទូរទស្សន៍ចាស់ៗទុក
ប៉ូលិសនាំគ្នីគ្នាប្រមូលទូរទស្សន៍ចាស់ៗទុក

គួរឱ្យដឹងផងដែរថា នេះមិនមែនជាលើកទីមួយដែលមានករណីចម្លែកបែបនេះបានកើតឡើងនោះទេ ជាក់ស្តែងកាលពីរដូវក្តៅមុន នៅក្នុងតំបន់ផ្សេងទៀតក៏មានរឿងដូចគ្នាបែបនេះបានកើតឡើងផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

Kim Hong
ហុង

អត្ថបទទាក់ទង

//s9.kh1.co/40/40c51ea52f63f35126eaf149204695616c1bd9d4.jpg

ម៉ាកយីហោ “ផ្ទះបាយភូមិខ្មែរ” បង្កើតឡើងដោយកូនខ្មែរ ដែលមានបេះដូងនិងការតាំងចិត្តយ៉ាងខ្លាំង ក្នុងចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ កេរតំណែលជាតិ

 ២៩-មីនា-២០២៤ 
 ៣ល្ងាច · ៣០ នាទីមុន
//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៥ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T