ចាំអ៊ុតមើលថា សម្រស់របស់ បេនី យ៉ាំង លេចធ្លោកម្រិតណា បន្ទាប់ពីមានការវះកាត់ជាថ្មី

//s6.kh1.co/85/85c06feb265e14d27e4bbf6cfb62cd427b7ce088.jpg
តារា & កម្សាន្ដ

 ១៩-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ទោះជា បេនី យ៉ាំង ដែលធ្លាប់ជាតារាសម្ដែងស្រី ដ៏ពេញនិយមមួយរូប មិនសូវលេចមុខមាត់ក្នុងវិស័យសិល្បៈ ទៀតក៏ដោយ​​​តែនាង បានធ្វើឲ្យប្រិយមិត្តរាល់គ្នា ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើជីវិតឯកជន ដ៏ហ៊ឺហារ គួរឲ្យសរសើរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ បេនី យ៉ាំង ជាតារាស្រីមួយរូប ដែលមានស្ទាយ៍លេងខ្លួនស៊ិចស៊ី  កាលីបហាយសូរ មើលទៅទាក់ទាញជានិច្ច។ ក្នុងនោះដែរ​​ តារាស្រីនិយមភាពស៊ិចស៊ីរូបនេះ តែងមានការវះកាត់កែសម្ផស្ស ឲ្យមើលទៅស្រស់ស្អាតជាងមុន បើទោះជារបួសពីការកែសម្ផស្ស កាលពីលើកមុនមិនទាន់ជា ស្អាត១០០ ភាគរយក៏ដោយ។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ បានបែកធ្លាយដំណឹងមួយថា បេនី​ យ៉ាំង នឹងឡើងទៅប្រទេសក្រៅកូរ៉េ ដើម្បីធ្វើការវះកាត់ កែសម្ផស្សជាថ្មី មានរយៈពេលរហូតដល់១០ថ្ងៃឯណោះ។

បន្ថែមពីនេះ មុនពេលទៅ វះកាត់លើកនេះ មានបងប្អូន និងមិត្តរួមការងារជាច្រើន បានធ្វើពិធីជប់លៀងតូចមួយ សម្រាប់តារាស្រីរូបនេះទៀតផង ធ្វើឲ្យនាងមានចិត្តរំភើបយ៉ាងខ្លាំង ដែលមានអ្នកស្រលាញ់ គាំទ្រដល់នាងបែបនេះ។

យ៉ាងណាមិញ ជឿជាក់ថា បន្ទាប់ពីទទួលការវះកាត់លើកនេះ សម្រស់របស់បេនី យ៉ាំង នឹងកាន់តែលេចធ្លោ​ ជាងពេលបច្ចុប្បន្នមួយកម្រិតទៀត ជាក់ជាមិនខាន៕

បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង មុនពេលទៅវះកាត់សារជាថ្មី
បេនី យ៉ាំង មុនពេលទៅវះកាត់សារជាថ្មី
បេនី យ៉ាំង មុនពេលទៅវះកាត់សារជាថ្មី
បេនី យ៉ាំង មុនពេលទៅវះកាត់សារជាថ្មី
បេនី យ៉ាំង
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T