ទីប្រឹក្សាផែនការជីវិត AIA ទទួលការសាទរចំពោះការការពារផ្នែកហិរញ្ញវត្ថុនៃប្រជាជនកម្ពុជា

//s6.kh1.co/bf/bf97f6c81df7a23cc5505088625c544c78468b44.jpg
សង្គម

 ១៩-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក («អេ អាយ អេ ខេមបូឌា») បានរៀបចំកម្មវិធី Kick-off ពាក់កណ្តាលឆ្នាំ នៅថ្ងៃនេះ ក្នុងគោលបំណងអបអរសាទរសមិទ្ធផលរបស់ទីប្រឹក្សាផែនការជីវិត AIA ក្នុងការជួយការពារផ្នែកហិរញ្ញវត្ថុនៃប្រជាជនកម្ពុជា និងដើម្បីលើកទឹកចិត្តឲ្យពួកគាត់បន្តផ្តល់ការការពារដល់ប្រជាជនកាន់តែច្រើនបន្ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីនេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារ ដឹ ហ្រ្កេត ឌ្យូកភ្នំពេញ ហើយមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើន​ រួម​មានលោក Tan Hak Leh នាយកប្រតិបត្តិប្រចាំតំបន់នៃសម្ព័ន្ធ អេ អាយ អេ លោកស្រី Pauline Teoh អគ្គនាយិកាក្រុមហ៊ុន អេ អាយ អេ ខេមបូឌា និងលោក សំរិទ្ធ មុនី នាយកគ្រប់គ្រងនាយកដ្ឋានផ្នែកលក់។

ទីប្រឹក្សាផែនការជីវិត AIA ទទួលការសាទរចំពោះការការពារផ្នែកហិរញ្ញវត្ថុនៃប្រជាជនកម្ពុជា
ទីប្រឹក្សាផែនការជីវិត AIA ទទួលការសាទរចំពោះការការពារផ្នែកហិរញ្ញវត្ថុនៃប្រជាជនកម្ពុជា
ទីប្រឹក្សាផែនការជីវិត AIA ទទួលការសាទរចំពោះការការពារផ្នែកហិរញ្ញវត្ថុនៃប្រជាជនកម្ពុជា
ទីប្រឹក្សាផែនការជីវិត AIA ទទួលការសាទរចំពោះការការពារផ្នែកហិរញ្ញវត្ថុនៃប្រជាជនកម្ពុជា

កម្មវិធីក្រោម​ប្រធាន​បទ «វិសាលភាពកាន់តែធំ កាន់តែប្រសើរ និង​ថ្មី​ប្លែក» មួយនេះ បានចាប់ផ្តើមជាមួយនឹងការបង្ហាញនូវលទ្ធផលដ៏អស្ចារ្យក្នុងឆមាសក្នុងទីមួយ។ ក្នុងផ្នែក «វិសាលភាពកាន់តែធំ» សមិទ្ធផលគួរឲ្យកត់សម្គាល់ រួមមានការវិវឌ្ឍនៃវិសាលភាពរបស់នាយកដ្ឋានផ្នែកលក់ដល់ទៅ ៤២២% បើប្រៀបធៀបទៅនឹងឆ្នាំមុន។

«កាន់តែប្រសើរ» សំដៅទៅលើការកែលម្អគួរឲ្យភ្ញាក់ផ្អើលចំពោះបទពិសោធន៍របស់អតិថិជន សមត្ថភាពគ្រប់គ្រងព័ត៌មាន វិធីសាស្រ្តវាយតម្លៃហានិភ័យធានារ៉ាប់រង និងការចាប់ផ្តើមផ្តល់ជូននូវដំណោះស្រាយថ្មីមួយហៅថា អត្ថប្រយោជន៍បន្ថែមលើគ្រោះថ្នាក់ ដែលជាដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដំបូងគេបង្អស់នៅកម្ពុជាពី អេ អាយ អេ ដែលផ្តល់ជូនការការពារលើគ្រោះថ្នាក់នានា និងការចំណាយសម្រាកក្នុងមន្ទីរពេទ្យ រួមទាំងការ​សង្គ្រោះបន្ទាន់នៅក្រៅប្រទេសផងដែរ។

ទន្ទឹមនឹងនេះ ប្រធានបទ «ថ្មីប្លែក» ត្រូវបានរំលេចឡើងក្នុង​កម្មវិធីវឌ្ឍនភាពអាជីពឆាប់រហ័ស​ និងការលើកទឹកចិត្តកាន់តែច្រើនសម្រាប់ទីប្រឹក្សាផែនការជីវិត AIA ដើម្បីសំរេចគោលដៅរបស់ខ្លួន និងបម្រើអតិថិជនរបស់ពួកគាត់ឲ្យបានកាន់តែល្អ។

អេ អាយ អេ ខេមបូឌា ក៏បាន​ប្រកាស​អ្នកឈ្នះនៃពានរង្វាន់ទីប្រឹក្សាផែនការជីវិតសម្រាប់ក្លិបលំដាប់ព្រីមៀរឆ្នាំ២០១៩ ដែលរួម​មាន​៥៤រូបផងដែរ។ ក្នុង​នោះ មានសមាសភាពសមាជិក Million Dollar Round Table («MDRT») ជាច្រើន និងសមាជិកលំដាប់ Court of the Table («COT») ដល់ទៅ២នាក់ ដែល​ជាអ្នកតំណាងសម្រាប់​កម្ពុជាដំបូងបំផុតពីវិស័យធានារ៉ាប់រង ចេញពីប្រតិបត្តិការ​ត្រឹមតែ២ឆ្នាំប៉ុណ្ណោះរបស់ អេ អាយ អេ ខេមបូឌា។

សមាជិកភាព MDRT ត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាបទដ្ឋាននៃឧត្តមភាពក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងសេវាកម្មហិរញ្ញវត្ថុ ហើយត្រូវបានផ្តល់ជូនទីប្រឹក្សាផែនការជីវិតដោយផ្អែកលើចំណេះដឹងវិជ្ជាជីវៈដ៏ម៉ត់ចត់ អាកប្បកិរិយាប្រកបដោយក្រមសីលធម៌ម៉ឺងម៉ាត់ និងសេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ។ ដើម្បីអាចក្លាយជាសមាជិកលំដាប់ COT ទីប្រឹក្សាផែនការជីវិតទាំងអស់ចាំបាច់ត្រូវមានផលិតភាពអាជីវកម្មរបស់ខ្លួន ៣ដងខ្ពស់ជាងលំដាប់ MDRT។

ទីប្រឹក្សាផែនការជីវិត AIA ទទួលការសាទរចំពោះការការពារផ្នែកហិរញ្ញវត្ថុនៃប្រជាជនកម្ពុជា
ទីប្រឹក្សាផែនការជីវិត AIA ទទួលការសាទរចំពោះការការពារផ្នែកហិរញ្ញវត្ថុនៃប្រជាជនកម្ពុជា
ទីប្រឹក្សាផែនការជីវិត AIA ទទួលការសាទរចំពោះការការពារផ្នែកហិរញ្ញវត្ថុនៃប្រជាជនកម្ពុជា
ទីប្រឹក្សាផែនការជីវិត AIA ទទួលការសាទរចំពោះការការពារផ្នែកហិរញ្ញវត្ថុនៃប្រជាជនកម្ពុជា

លោកស្រី កែវ សុចិន្តា ដែលជាទីប្រឹក្សាផែនការជីវិតលំដាប់ COT ដែលបានកសាងកិត្តិនាមនេះ លឿនជាងគេបំផុត បានលើកឡើងថា៖

«ខ្ញុំពិតជារីករាយណាស់ ដែលខ្ញុំបានក្លាយជាសមាជិក COT ក្នុង២០១៩។ នេះបង្ហាញថាប្រសិនបើយើងខិតខំធ្វើការជារាល់ថ្ងៃ និងខិតខំដើម្បីសុខុមាលភាពប្រជាជនកម្ពុជា នោះយើងអាចទទួលបានការទទួលស្គាល់ជាអន្តរជាតិ ជាពិសេសគឺតាមរយៈក្រុមហ៊ុនអន្តរជាតិដូចជា អេ អាយ អេ»។

លោកស្រី កែវ សុចិន្តា ដែលជាទីប្រឹក្សាផែនការជីវិតលំដាប់ COT
លោកស្រី កែវ សុចិន្តា ដែលជាទីប្រឹក្សាផែនការជីវិតលំដាប់ COT

លោកស្រី Pauline Teoh អគ្គនាយិកាក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ ដោយកត់សម្គាល់ពីការអភិវឌ្ឍដ៏ធំធេងនេះថា៖

«ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានឃើញ អេ អាយ អេ ខេមបូឌា បានអភិវឌ្ឍដល់កម្រិតណាក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។ ចំនួនទីប្រឹក្សាផែនការជីវិត AIA បានរីកចម្រើនយ៉ាងខ្លាំង ហើយសម្រាប់ខ្ញុំ ការដែលយើងមានសមាជិក Court of the Table ត្រឹមតែក្នុងរយៈពេល២ឆ្នាំនៃប្រតិបត្តិការរបស់យើង គឺជាការរីកចំរើនដ៏ខ្លាំងក្លា។ ជាមួយនឹងការគាំទ្រកាន់តែច្រើនពី អេ អាយ អេ ខេមបូឌា និងសម្ព័ន្ធ អេ អា អេ ទាំងមូល ខ្ញុំសង្ឃឹមថាយើងនឹងទទួលបានសមិទ្ធផលកាន់តែធំ កាន់តែប្រសើរ និងកាន់តែប្លែកពីទីប្រឹក្សាផែនការជីវិត AIA ក្នុងការការពារហិរញ្ញវត្ថុនៃប្រជាជនកម្ពុជា»៕

លោកស្រី Pauline Teoh អគ្គនាយិកាក្រុមហ៊ុន អេ អាយ អេ ខេមបូឌា
លោកស្រី Pauline Teoh អគ្គនាយិកាក្រុមហ៊ុន អេ អាយ អេ ខេមបូឌា
ទីប្រឹក្សាផែនការជីវិត AIA ទទួលការសាទរចំពោះការការពារផ្នែកហិរញ្ញវត្ថុនៃប្រជាជនកម្ពុជា
ទីប្រឹក្សាផែនការជីវិត AIA ទទួលការសាទរចំពោះការការពារផ្នែកហិរញ្ញវត្ថុនៃប្រជាជនកម្ពុជា
ទីប្រឹក្សាផែនការជីវិត AIA ទទួលការសាទរចំពោះការការពារផ្នែកហិរញ្ញវត្ថុនៃប្រជាជនកម្ពុជា
ទីប្រឹក្សាផែនការជីវិត AIA ទទួលការសាទរចំពោះការការពារផ្នែកហិរញ្ញវត្ថុនៃប្រជាជនកម្ពុជា
ទីប្រឹក្សាផែនការជីវិត AIA ទទួលការសាទរចំពោះការការពារផ្នែកហិរញ្ញវត្ថុនៃប្រជាជនកម្ពុជា
ទីប្រឹក្សាផែនការជីវិត AIA ទទួលការសាទរចំពោះការការពារផ្នែកហិរញ្ញវត្ថុនៃប្រជាជនកម្ពុជា
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T