ទោះបីជា នាយ ក្រូច ល្បីខ្លាំង តែមិនភ្លេចគុណអន្ទិត តាក់ ស៊ី ព្រោះតែរឿងនេះ កាលពីមុន (មានវីដេអូ)

//s5.kh1.co/ad/ad265ac67aedc77038cfed226d95511129c49f0a.jpg
តារា & កម្សាន្ដ

 ១៩-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជឿជាក់ថាមានប្រិយមិត្តជាច្រើនស្គាល់ តារាកំប្លែងប្រុសដ៏មានប្រជាប្រិយភាពនាយ ក្រូច ដែលតែងតែធ្វើឲ្យទស្សនិកជន បានសើចសប្បាយជាមួយនឹងទេពកោសល្យកំប្លុកកំប្លែងរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះផងដែរ បើយើងក្រឡេកទៅមើលការងារសិល្បៈរបស់នាយ ក្រូច នាពេលបច្ចុប្បន្នវិញឃើញថាមានភាពមមាញឹកខ្លាំង ធ្វើឲ្យលោកទប់ទល់ ស្ទើរមិនរួចដោយមានការគាំទ្រពីសំណាក់ពុក ម៉ែ បងប្អូន ធ្វើឲ្យតារាកំប្លែងរូបនេះ មានភាពលេចធ្លោខ្លាំង។
 ជាក់ស្ដែង កាលពីថ្មីៗនេះ នាយ ក្រូច បានបង្ហោះឃ្លីបវីដេអូមួយ ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងអន្ទិត តាក់ ស៊ី ខណៈពេលកំពុងមានទុក្ខ។  

បើផ្អែកទៅក្នុងវីដេអូនោះផងដែរ អ្វីដែលមានការចាប់អារម្មណ៍ខ្លាំងនោះគឺ នាយ ក្រូច បាននិយាយរឿងរ៉ាវជាច្រើន កាលពីខ្លួនមិនទាន់ចូលសិល្បៈ ជីវិតជួបការលំបាកខ្លាំងដូចអន្ទិត តាក់ស៊ី នាពេលនេះយ៉ាងដូច្នោះដែរ។
 លើសពីនេះទៅទៀតនោះ នាយ ក្រូច ក៏បានបន្ថែមទៀត កាលពីខ្លួនកំពុងមានការខ្វះខាតខ្លាំងនោះគឺបាន អន្ទិត តាក់ស៊ី អូសទាញលោកមកប្រឡងកំប្លែង ទើបធ្វើឲ្យនាយ ក្រូច មានបានដូចថ្ងៃនេះ។ ទាំងនេះស្ដែងឲ្យឃើញថា បើទោះបីជានាយ ក្រូច មានភាពលេចធ្លោនិង ល្បីខ្លាំងក៏ពិតមែន តែលោកមិនដែលភ្លេចគុណមិត្តភក្តិ កាលគ្រាក្រជាមួយគ្នាឡើយ៕

តោះកុំឲ្យចាំយូរ ទៅទស្សនាវីដេអូទាំងអស់គ្នា៖

នាយ ក្រូច 
នាយ ក្រូច 
នាយ ក្រូច និងនាង ភីម  
នាយ ក្រូច និងនាង ភីម  
នាយ ក្រូច និង នីឡា  
នាយ ក្រូច និង នីឡា  
នាយ ក្រូច 
នាយ ក្រូច 
នាយ ក្រូច 
នាយ ក្រូច 
នាយ ក្រូច 
នាយ ក្រូច 
អន្ទិត តាក់ ស៊ី 
អន្ទិត តាក់ ស៊ី 
អន្ទិត តាក់ ស៊ី 
អន្ទិត តាក់ ស៊ី 
នាយក្រូចនាយតាក់ស៊ី
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T