ពិតទេ? អ្នកគាំទ្រសង្ស័យ Camila កំពុងតែមានផ្ទៃពោះ ក្រោយល្បីផ្អែមល្ហែមជាមួយ Shawn Mendes ពេលឃើញរូបនេះ

//s5.kh1.co/d8/d8a0e80d3a1404a127cdbd3a7499f6996c9be160.jpg
តារា & កម្សាន្ដ

 ១៨-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

បរទេស៖ មួយរយៈពេលចុងក្រោយនេះ ឃើញថាតារាចម្រៀងប្រុស Shawn Mendes ជាមួយនឹងម្ចាស់បទ «Havana» Camila Cabello បានបង្ហាញនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រ ក្រោយឃើញពួកគេបានបង្ហាញនូវភាពផ្អែមល្ហែម លើសពីមិត្តគួរឲ្យចាប់អារម្មណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោមសកម្មភាពស្វីតៗនានារបស់អ្នកទាំងពីរ បានកើតជាការងឿងឆ្ងល់នឹងចង់ដឹងថាពួកគេមានទំនាក់ទំនងនឹងគ្នាលើសពីមិត្តឬក៏យ៉ាងណា។ ក៏ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រភាគច្រើន ភ្ញាក់ផ្អើលខ្លាំងនោះគឺ កាលពីពេលថ្មីៗនេះបានលេចនូវរូបភាពមួយ ដែលឃើញរូបរាងរបស់តារាស្រី Camila ខុសពីធម្មតាប្លែកតែម្តង។

ដោយក្នុងនោះឃើញថាពោះរបស់នាងប្រែជាធំជាងមុន រហូតធ្វើឲ្យអ្នកគាំទ្រភាគច្រើននាំគ្នាសង្ស័យថានាងកំពុងតែមានផ្ទៃពោះ ជាមួយគ្នាទៀតផង។ក៏ប៉ុន្តែទោះជាយ៉ាងណាក្តី ក៏មិនទាន់ជ្រាបច្បាស់ថាជាការពិត ឬក៏យ៉ាងណានោះទេ​ ព្រោះមិនទាន់មានព័ត៌មានច្បាស់ការមួយការដែលបានបញ្ជាក់ឡើយ ស្របពេលដែលរូបរាងរបស់នាងអាចនឹងប្រែមានសាច់ជាងមុន ក៏ថាបាន។

តែទោះជាយ៉ាងណាក្តី ចម្ងល់របស់អ្នកគាំទ្រក៏នៅតែមាន ដែលក្នុងនោះមានការភ្ញាក់ផ្អើលនាំគ្នាសង្ស័យបែបនេះ និងស៊ែរពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

Shawn Mendes និង Camila Cabello
Shawn Mendes និង Camila Cabello
Shawn Mendes និង Camila Cabello
Shawn Mendes និង Camila Cabello
Shawn Mendes និង Camila Cabello
Shawn Mendes និង Camila Cabello
Shawn Mendes និង Camila Cabello
Shawn Mendes និង Camila Cabello
Shawn Mendes និង Camila Cabello
Shawn Mendes និង Camila Cabello
Shawn Mendes និង Camila Cabello
Shawn Mendes និង Camila Cabello
រូបរាង Camila Cabello ពេលនេះ
រូបរាង Camila Cabello ពេលនេះ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T