Real Madrid អូសក្រឡាឲ្យកៀកពេលទីផ្សារបិទ ដើម្បីទិញ Eriksen ក្នុងតម្លៃខ្លួន….!!

//s4.kh1.co/63/63bbf94015540eb24e1c79392fc1401f6ef4a5bf.jpg
កីទ្បា

 ១៨-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ ក្លិបយក្សអេស្ប៉ាញ Real Madrid ត្រូវបានគេរាយការណ៍មកថា កំពុងតែរៀបចំសំណើដើម្បីសុំទិញ Christian Eriksen ពី Tottenham Hotspur នៅម៉ោង ១១ ពោលគឺមុនមួយម៉ោង ដែលទីផ្សារដោះដូរកីឡាករនៅអឺរ៉ុបនឹងត្រូវបិទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Christian Eriksen
កីឡាករ Christian Eriksen

ក្លិបមាន់ខ្នាយមាស Tottenham Hotspur ហាក់មិនមានចេតនាក្នុងការលក់ម្ចាស់អាវលេខ ២៣ របស់ខ្លួននោះទេប៉ុន្តែបណ្ដាក្លិបនៅអេស្ប៉ាញ, អាល្លឺម៉ង់ និងបារាំង នៅតែអន្ទងចង់នាំយកកីឡាកររូបនេះ។ ជាក់ស្ដែងក្លិបនៅអេស្ប៉ាញ Real Madrid នៅតែចឹញ្ចឹមចិត្តចង់បាន Eriksen ដោយរង់ចាំឲ្យដល់ម៉ោងចុងក្រោយ មុនទីផ្សារដោះដូរកីឡាករបិទ នឹងអាចកាត់បន្ថយតម្លៃខ្លួនរបស់ ខ្សែបម្រើប្រធានក្រុមជម្រើសជាតិដាណឺម៉ាករូបនេះបានខ្លះ។

Eriksen នៅសល់កុងត្រាមួយឆ្នាំទៀតជាមួយក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ Tottenham Hotspur ដូច្នេះបើសិនជា Spurs មិនលក់គេសម្រាប់ទីផ្សារដោះដូរកីឡាករលើកនេះទេ ខ្សែបម្រើវ័យ ២៩ឆ្នាំរូបនេះអាចនឹងចាកចេញពីកីឡដ្ឋាន White Hart Land ដោយមិនមានតម្លៃខ្លួននៅរដូវកាលក្រោយ។

កីឡាករ Christian Eriksen
កីឡាករ Christian Eriksen

Real Madrid ត្រូវបានគេដឹងថានឹងដាក់សំណើ ៦០លានផោនមកកាន់ម្ចាស់ក្លិប Spurs លោក Daniel Levy ដើម្បីសុំទិញ Eriksen ឲ្យបានមុនទីផ្សារដោះដូរកីឡាករនៅអេស្ប៉ាញត្រូវបិទ។ លោក Zidane មានបំណងចង់យក Eriksen ដើម្បីមកជំនួស Luka Modric ដែលមានវ័យកាន់តែចាស់។

គួរបញ្ជាក់ផងដែរថា សម្រាប់ទីផ្សារដោះដូរកីឡាករនៅអេស្ប៉ាញ នឹងត្រូវបិទនៅថ្ងៃទី០២ ខែកញ្ញា ខាងមុខនេះ៕

ប្រភព៖ Daily Mail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T