Lukaku ម្នាក់ហើយមិនគ្រប់?? Inter Milan រៀបចំសំណើទិញយកខ្សែប្រយុទ្ធ Man UTD មួយរូបទៀត

//s4.kh1.co/c8/c8bc22c30f2781d1509db8f4adceed8143df370b.jpg
កីទ្បា

 ១៨-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អ៊ីតាលី៖ ក្រោយទិញយកបានខ្សែប្រយុទ្ធជម្រើសជាតិប៊ែលហ្សិករបស់ Man UTD កីឡាករ Romelu Lukaku ពេលនេះអ្នកចាត់ការទូទៅរបស់ Inter Milan លោក Antonio  Conte បានសម្លឹងឃើញក្នុងការនាំយកខ្សែប្រយុទ្ធរបស់បិសាចក្រហមមួយរូបទៀតហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អតីតអ្នកចាត់ការទូទៅរបស់ Chelsea លោក Conte ត្រូវបានគេដឹងថាចង់បានកីឡាករ Alexis Sanchez ដើម្បីត្រៀមរដូវកាលថ្មី។ យ៉ាងណាមិញ បើសិនជា Sanchez យល់ព្រមក្នុងការផ្លាស់មកលេងនៅក្របខណ្ឌ Serie A មែននោះ ខ្សែប្រយុទ្ធជម្រើសជាតិឈីលីរូបនេះអាចនឹងត្រូវកាត់បន្ថយប្រាក់ពលកម្មដែលខ្លួនទទួលបាននៅ Man UTD។

  កីឡាករ Alexis Sanchez
  កីឡាករ Alexis Sanchez

Sanchez ទទួលបានប្រាក់ថ្លៃនឿយហត់ប្រហែលជា ៩លានផោនក្នុងមួយឆ្នាំ ពោលគឺប្រមាណ ៥៦០,០០០ផោន ក្នុងមួយសប្ដាហ៍។ បើតាមប្រភពពីកាសែតអង់គ្លេសមួយ Inter Milan ហ៊ានចំណាយប្រាក់ត្រឹម ៥លានផោនប៉ុណ្ណោះក្នុងមួយឆ្នាំ សម្រាប់អតីតខ្សែប្រយុទ្ធរបស់ Arsenal និង Barcelona រូបនេះ។ ប្រភពដដែលបន្តទៀតថា Inter គ្រោងនឹងចំណាយប្រាក់ ២០លានផោនដើម្បីនាំយក Sanchez មកកាន់ទីក្រុង Milan។

គួរបញ្ជាក់ផងដែរថា ក្រោយផ្លាស់ពី Arsenal មកចូលរួមជាមួយ Manchester United កាលពីខែមករា ឆ្នាំ២០១៨ Alexis Sanchez ចូលលេងបាន ៣២ប្រកួត និងរកគ្រាប់បាល់បាន ៣គ្រាប់ប៉ុណ្ណោះក្នុងនាមជាខ្សែប្រយុទ្ធ។

  កីឡាករ Alexis Sanchez
  កីឡាករ Alexis Sanchez

ប្រភព៖ Fox Sports Asia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T