អ្នកមើលថែទាំក្មេងម្នាក់ ដាក់ថ្នាំងងុយដេកក្នុងដបទឹកដោះគោះឲ្យក្មេងផឹក ដើម្បីឲ្យឆាប់ដេកលឿន ត្រូវបានម្ដាយក្មេងតាមទាន់

//s5.kh1.co/77/77a37ea6b15ecc5d6481c5ca4b44676d86ad8fe9.png
សង្គម

 ១៨-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ម៉ាឡេស៊ី៖ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ ស្ត្រីជាម្ដាយឈ្មោះថា វីហ្សា បានចែករំលែករឿងរ៉ាវមួយនៅលើគណនីអ៊ិនស្ដាក្រាមរបស់នាង ដើម្បីដាស់តឿនឪពុកម្ដាយគ្រប់រូបគួរប្រុងប្រយ័ត្ននៅពេលជួលអ្នកមើលថែទាំក្មេង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា វីហ្សានិងស្វាមី បានសម្រេចចិត្តជួលអ្នកស្រី ជូ ដើម្បីឲ្យជួយមើលថែទាំកូនទាំងពីរនៅពេលដែលពួកគេទៅធ្វើការ។ វីហ្សា ចូលចិត្តនិងជឿទុកចិត្តអ្នកស្រីជូ ព្រោះអ្នកស្រីជូ ចុះសម្រុងជាមួយកូនៗរបស់នាងយ៉ាងខ្លាំង។

កូនៗរបស់វីហ្សា
កូនៗរបស់វីហ្សា

រយៈ៣ខែក្រោយមកនេះ អ្វីៗចាប់ផ្ដើមចម្លែកបន្ទាប់ពី វីហ្សា សង្កេតឃើញថា កូនៗរបស់នាងឆាប់ចូលដេកលឿនខុសពីធម្មតា និងកូនប្រុសតូចរបស់នាងមិនចង់ប៉ៅទឹកដោះគោទៀតផង។ លើសពីនេះទៅទៀត ទោះបីជានាងថើបកូនខ្លាំងយ៉ាងណា ក៏កូនមិនភ្ញាក់ដែរ។

វីហ្សា មានភាពងឿយឆ្ងល់ក៏សម្រេចចិត្តទៅពិភាក្សាជាមួយមិត្តភក្ដិ។ មិត្តភក្ដិរបស់នាងសង្ស័យថា កូនៗរបស់នាងអាចនឹងត្រូវអ្នកមើលថែទាំលួចដាក់ថ្នាំងងុយដេក។

នៅថ្ងៃបន្ទាប់ វីហ្សា បានចាក់ទឹកគោចេញពីដបដែលអ្នកស្រីជូ ឆុងឲ្យកូនរបស់នាង ក៏សង្កេតឃើញថា មានក្លិនចម្លែក និងមានពពុះតូចៗនៅជាប់ក្នុងដប។

ប្រភពបានបន្ដថា វីហ្សានិងស្វាមីរបស់នាង បានលួងលោមអ្នកស្រីជូដើម្បីសួរចម្លើយ ទើបអ្នកស្រីជូ សារភាពថាខ្លួនពិតជាបានដាក់ថ្នាំងងុយដេកចូលទៅក្នុងទឹកដោះគោពិតមែន។ អ្នកស្រីជូ បានសុំទោសនិងយំអង្វរឲ្យលើកលេងទោសដល់នាង។

យ៉ាងណាមិញ វីហ្សានិងស្វាមី បានបញ្ឈប់អ្នកស្រីជូពីការងារ និងមិនបានប្ដឹងប៉ូលិសអ្វីទាំងអស់។ កូនៗនាងក៏បានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យសុខភាព។ 

ដូច្នេះ សម្រាប់ឪពុកម្ដាយទាំងអស់ សូមប្រុងប្រយ័ត្នឲ្យមែនទែន មុនពេលជឿទុកចិត្តនរណាម្នាក់ឲ្យមកមើលថែទាំកូនៗរបស់ខ្លួន៕

អ្នកស្រីជូ កំពុងសុំទោស វីហ្សា
អ្នកស្រីជូ កំពុងសុំទោស វីហ្សា
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T