ម៉េចដែរទម្រង់លេងយប់មិញ? Real Madrid បើកឆាកប្រកួតដំបូងទទួលបាន ៣ពិន្ទុក្រៅដី (មានវីដេអូ)

//s6.kh1.co/5b/5b9eca036f5bd5f732b4f190df86928145bca38e.jpg
កីទ្បា

 ១៨-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ ការប្រកួតក្របខណ្ឌលីគកំពូលរបស់ប្រទេសអេស្ប៉ាញ La Liga បានចាប់ផ្ដើមការប្រកួតនៅសប្ដាហ៍នេះហើយ ដោយកាលពីយប់មិញក្លិបយក្សអេស្ប៉ាញ Real Madrid រកបាន ៣ពិន្ទុដំបូងក្នុងជំនួបបើកឆាក ក្រោយយកឈ្នះនៅផ្ទះ Celta Vigo ដោយលទ្ធផល ៣-១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

៣គ្រាប់របស់កូនក្រុមរបស់លោក Zidane រកបានដោយកីឡាករ Karim Benzema, Toni Kroos និង Lucas Vazquez ខណៈមួយគ្រាប់របស់ Celta Vigo រកបានដោយកីឡាករ Iker Losada។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

នៅក្នុងការប្រកួតនោះគេសង្កតឃើញលោក Zidane បានដាក់ខ្សែប្រយុទ្ធកំពុងមានព័ត៌មានក្ដៅក្នុងការចាកចេញសម្រាប់ទីផ្សារលើកនេះ កីឡាករ Gareth Bale ឲ្យចូលលេងជម្រើសដំបូង និងមានការដូរចូលលេងបានពីសំណាក់កីឡាករចំណូលថ្មី Luka Jovic ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះខ្សែប្រយុទ្ធកូឡុំប៊ី James Rodriguez ក៏មានឈ្មោះក្នុងកីឡាករបម្រុងរបស់លោក Zidane ដែរប៉ុន្តែមិនត្រូវបានប្ដូរចូលនោះទេ។

Kross និង Ramos អបអរគ្រាប់បាល់
Kross និង Ramos អបអរគ្រាប់បាល់

សម្រាប់ការប្រកួតដំបូងក្នុងក្របខណ្ឌ La Liga របស់ Real Madrid មិនមានវត្តមានខ្សែប្រយុទ្ធ Eden Hazard នោះទេ ដោយសារតែគេមានបញ្ហារបួសអំឡុងពេលហ្វឹកហាត់។

សូមទស្សនាវីដេអូ Highlight រវាង Celta Vigo និង Real Madrid នៅខាងក្រោម៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T