ល្អមើលណាស់ យប់មិញ!! Man City និង Spurs ចែកគ្នាម្នាក់មួយពិន្ទុសម្រាប់សប្ដាហ៍ទី២ (មានវីដេអូ)

//s4.kh1.co/6f/6ffefe9e8e84a97782730b7ae7a90b0edae02866.jpg
កីទ្បា

 ១៨-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ ការប្រកួតបាល់ទាត់លីគកំពូលរបស់ប្រទេសអង់គ្លេស Premier League បានឈាន់មកដល់សប្ដាហ៍ទី២ ហើយសម្រាប់សប្ដាហ៍នេះ ដោយក្រុមនីមួយៗស្វះស្វែងរក ៣ពិន្ទុបន្ថែម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះគូចុងក្រោយកាលពីយប់មិញក្នុងជំនួបដ៏ធំរវាងម្ចាស់ជើងឯករដូវកាលចាស់ Manchester City បានបើកទ្វារកីឡដ្ឋាន Etihad ស្វាគមន៍ក្រុមភ្ញៀវ Tottenham Hotspurs។ ជាលទ្ធផល ក្រុមទាំងពីរបានត្រឹមចែកគ្នាម្នាក់មួយពិន្ទុប៉ុណ្ណោះ ក្រោមពីចប់ការប្រកួត ៩០នាទី ក្រុមទាំងពីរទទួលបានលទ្ធផល ២-២។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

Man City ជាអ្នកបើការនាំមុខមុនតាមរយៈការរកគ្រាប់បាល់របស់ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Raheem Sterling នៅនាទី ២០។ នាំមុខបានត្រឹម ៣នាទី Spurs បានតាមស្មើវិញដោយការស៊ុតរបស់កីឡាករ Erik Lamela។ ចូលមកដល់នាទី ៣៥ ខ្សែប្រយុទ្ធមាឌល្អិត Sergio Aguero បានបើកការនាំមុខជាថ្មី ក្រោយការបញ្ជូនបាល់យ៉ាងស្អាតពីមិត្តរួមក្រុម De Bruyne។ ខណៈគ្រាប់តាមស្មើរបស់ Spurs និងជាគ្រាប់ចុងក្រោយក្នុងការប្រកួតនោះរកបានដោយកីឡាករ Lucas Moura នៅនាទី ៥៦។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

រីឯលទ្ធផល ៦គូផ្សេងទៀតដែលប្រកួតក្នុងថ្ងៃម្សិលមិញជាមួយគ្នានោះគឺ៖

Arsenal 2-1 Burnley

Aston Villa 1-2 AFC Bournemouth

Brighton & Hove Albion 1-1 West Ham United

Everton 1-0 Watford

Norwich City 3-1 Newcastle United

Southampton 1-2 Liverpool

សូមទស្សនាវីដេអូ Highlight ជំនួបរវាង Man City និង Spurs នៅខាងក្រោម៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T