ក្រសួងអប់រំ ក្រើនរំលឹកជាថ្មីឲ្យបេក្ខជនដែលត្រូវប្រឡងបាក់ឌុបនៅថ្ងៃស្អែក សូមទៅពិនិត្យលេខតុ លេខបន្ទប់ នៅមណ្ឌលប្រឡងនាព្រឹកនេះ កុំបីអាក់ខាន !

//s6.kh1.co/82/8223985b6623c8923fb2bfbc95d99e49cce3474d.jpg
សង្គម

 ១៨-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook ផ្លូវការរបស់ខ្លួន បានក្រើនរំលឹកជាថ្មី ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង១៩ សីហា ២០១៩ សូមទៅពិនិត្យលេខតុ លេខបន្ទប់ នៅមណ្ឌលប្រឡង នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែសីហានេះ កុំបីអាក់ខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការជំរុញឲ្យបេក្ខជនទៅពិនិត្យមើលលេខតុ លេខបន្ទប់នេះ ដើម្បីងាយស្រួលសម្រាប់ការប្រឡងនៅថ្ងៃទី១៩ ខែសីហាស្អែកនេះ។ 

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩នេះ មានមណ្ឌលប្រឡងសរុប២០២មណ្ឌល ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម១២៧មណ្ឌល មាន៤,៧២៥បន្ទប់ ដោយមានបេក្ខជនប្រឡងសរុបចំនួន ១១៧,០២៤នាក់ ស្រី៦០,៤២១នាក់។

ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ មាន១,៨១០បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន៧២,៣៤១នាក់ ស្រី៣៥,១៣៦ នាក់ មាន២,៩១៥ បន្ទប់៕

https://s5.kh1.co/__image/w=650,h=583,q=100/a4/a4036d627405eed744363a918021aab6a6acc8bd.jpg
Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T