យោងទៅតាមសារព៌តមាន បរទេស Breakingworldnewstoday បានអោយដឹងថា ស្រ្តីជនជាតិអាមេរិកម្នាក់ដែលមាន ឈ្មោះថា Shatarka Nuby បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីនាង បានអោយ គ្រូពេទ្យ ម្នាក់ដែលមាន ឈ្មោះថា Oneal Morris ធ្វើការវះកាត់ ត្រគាក គូទ និងដើមទ្រូងនាង អោយបានធំ។

គ្រូពេទ្យនោះបាន ចាក់បញ្ចូល សារធាតុគីមីមិនស្គាល់ឈ្មោះជាច្រើន ចូលទៅក្នុងខ្លួន របស់ នាង Shatarka Nuby ហើយបំណងរបស់នាង ក៏បានសំរេច ដោយនាងមាន គូទយ៉ាងប៉ោងធំ។

ក៏ប៉ុន្តែ បន្ទាប់ពី ចាក់ថ្នាំគីមីទាំងនោះចូល ក្នុងខ្លួន អស់មួយរយៈមក នាងក៏បានប្រាប់មិត្តរបស់នាងថា ស្បែកនាងឡើងព៌ណខ្មៅ ហើយមានសភាពក្ដៅខ្លាំងក្នុងខ្លួន។មុនពេលនាងស្លាប់ នាងក៏បានសរសេរសំបុត្រ ទៅកាន់ ក្រសួងសុខាភិបាល ដើម្បីធ្វើការសង្កេត លើសុខភាពរបស់នាង ព្រោះនាងបារម្មណ៍ថា គ្រូពេទ្យនោះប្រើប្រាស់ថ្នាំដែលខុសច្បាប់ និង អាចមានគ្រោះថ្នាក់ដល់ជីវិត។ ការស៊ើបអង្កេត បានបង្ហាញ ថា ក្នុងខ្លួននាង Shatarka Nuby បានផ្ទុកនូវសារធាតុគីមីមិនស្គាល់ឈ្មោះជាច្រើន។

យ៉ាងណាក៏ដោយ គ្រូពេទ្យដែលបានចាក់ថ្នាំអោយនាងនោះ ត្រូវបានចាប់ខ្លួន និងប្រឈមមុខនឹង ករណី មនុស្សឃាត។

តើប្រិយមិត្តយល់ថាការចាក់ថ្នាំគីមីដើម្បីសំរស់បែបនេះជាការល្អដែររឺទេ?



ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]