ក្រសួងទេសចរណ៍ ចាត់មន្ត្រីចុះសួរសុខទុក្ខជនបរទេសម្នាក់ ដែលគ្រោះថ្នាក់ដោយសារផ្ទុះស្ថានីយហ្គាសនៅខេត្តសៀមរាប

//s5.kh1.co/49/497b72a803e1d2b030b629962c1cd61ba3e3465e.jpg
សង្គម

 ១៧-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ បានចាត់ក្រុមមន្ត្រីរបស់ខ្លួនចុះសួរសុខទុក្ខភ្ញៀវទេសចរបរទេសម្នាក់ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក្រោយជួបគ្រោះថ្នាក់ដោយសារផ្ទុះស្ថានីយហ្គាសនៅខេត្តសៀមរាប កាលពីពេលកន្លងទៅថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមមន្ត្រីក្រសួងទេសចរណ៍ខាងលើនេះ ត្រូវបានដឹកនាំដោយលោក ជា កុសល នាយកខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងនាមតំណាងលោករដ្ឋមន្ត្រី ថោង ខុន។

ជនរងគ្រោះខាងលើនេះ មានឈ្មោះ Abigail ALEXANDERA ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិអាមេរិក បច្ចុប្បន្នបម្រើការងារជាគ្រូបង្រៀននៅសាលា IQ ស្ថិតក្នុងខេត្តសៀមរាប។

ក្រោយពេលជួបគ្រោះថ្នាក់នេះ កញ្ញា Abigail ALEXANDER ត្រូវភ្លើងឆេះរលាកធ្ងន់ធ្ងររហូតដល់ត្រូវបញ្ជូនមកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់ ហើយបច្ចុប្បន្នជនរងគ្រោះរូបនេះកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះនៅឡើយ មិនអាចអនុញ្ញាតឲ្យចូលមើលផ្ទាល់បានឡើយ, នេះបើតាមការឲ្យដឹងរបស់លោក ជា កុសល។

លោក ជា កុសល បានសម្ដែងនូវការសោកស្ដាយចំពោះហេតុការណ៍គ្រោះថ្នាក់នេះ និងបានផ្ដាំផ្ញើនូវការសួរសុខទុក្ខរបស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាជូនចំពោះគ្រួសារជនរងគ្រោះផងដែរ។

តាមរយៈនាយកខុទ្ទកាល័យរូបនេះ ក្រសួងទេសចរណ៍ក៏បានឧបត្ថម្ភថវិកាចំនួន ២លានរៀល និងគ្រឿងឧបភោគ-បរិភោគមួយចំនួនទៀត ប្រគល់ដល់គ្រួសារជនរងគ្រោះខាងលើផងដែរ។

ក្រុមគ្រួសាររបស់កញ្ញា Abigail ALEXANDER ក៏បានថ្លែងអំរណគុណដល់លោករដ្ឋមន្រ្តី ថោង ខុន និងមន្ត្រីរាជការរបស់កម្ពុជា ចំពោះសមាណចិត្ត និងការយកចិត្តទុកដាក់នាពេលនេះ ដោយបានធ្វើឲ្យពួកគាត់មានអារម្មណ៍កក់ក្តៅយ៉ាងខ្លាំង៕

https://s5.kh1.co/__image/w=650,h=488,q=100/49/497b72a803e1d2b030b629962c1cd61ba3e3465e.jpg
https://s5.kh1.co/__image/w=650,h=488,q=100/a9/a9b01362fffefb941fbfb584dbbad9e6100d9fa2.jpg
https://s5.kh1.co/__image/w=650,h=488,q=100/72/72df36bcb7205f8c03e5f8aff2fed79e62e8545a.jpg
https://s5.kh1.co/__image/w=650,h=488,q=100/74/74ea23f7e2b7760f577e1e9d56a458c305fbadd7.jpg
https://s4.kh1.co/__image/w=650,h=488,q=100/cb/cb292fe5b23f408df5ad344c154467e012b0e0e1.jpg

ប្រភព៖ Fresh News 

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T