ទើបតែដឹងសោះថា តាមពិតតារាថៃទាំង៣ដួងនេះ សុទ្ធតែធ្លាប់ល្បីឈ្មោះ តាំងមុនពេលចូលសិល្បៈ.....!

//s5.kh1.co/1c/1cd3c36ba71837f43f1f8c2dd91aef3096ff35c1.jpg
តារា & កម្សាន្ដ

 ១៧-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ ជាទូទៅមិនមែនសុទ្ធសឹងតែ ក្រោយពេលចូលសិល្បៈរួចហើយ ទើបអាចមានឱកាសសាងកេរ្តិ៍ឈ្មោះ ឲ្យល្បីល្បាញបានតាមក្រោយទាំងអស់នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ក៏ដូចជាតារាចម្រៀង និងជាតារាសម្តែងថៃប្រុសស្រីទាំង៣រូបនេះដូច្នោះដែរ ដោយពួកគេត្រូវបានមហាជនដឹងថា ក្នុងចំណោមពួកគេម្នាក់ៗ គឺសុទ្ធសឹងតែមានកេរ្តិ៍ឈ្មោះល្បី ឬចាត់ទុកថាជាបុគ្គលសាធារណៈជន ដែលមានមហាជនស្គាល់ច្រើន ចាប់តាំងពីមុនពួកគេចូលប្រឡូកក្នុងវិស័យសិល្បៈជាផ្លូវការទៅទៀត។

តារាទាំង៣រូបនោះមានដូចជា៖

១. តារាសម្តែងប្រុស Nine Naphat

យោងតាមរូបរាងមុខមាត់ស្រស់សង្ហាពីកំណើត លោក Nine ធ្លាប់បានបង្ហាញមុខនៅក្នុងស្ពតពាណិជ្ជកម្មជាច្រើន ទាំងដែលកាលនោះ លោកមិនទាន់ទាំងបាន បង្ហាញមុខសម្តែងនៅក្នុងខ្សែភាពយន្ត ឬរឿងភាគទូរទស្សន៍មួយណានៅឡើយនោះទេ។

ហើយមកទល់បច្ចុប្បន្ននេះ Nine ក៏បានក្លាយទៅជាតារាសម្តែងប្រុសល្បីឈ្មោះ ប្រចាំប៉ុស្តិ៍លេខ៣ថៃផងដែរ។

  តារាសម្តែងប្រុស Nine Naphat
  តារាសម្តែងប្រុស Nine Naphat

២. តារាសម្តែងស្រី Toey Jarinporn

តាំងពេលមុនចូលប្រឡូកសិល្បៈសម្តែងភាពយន្តជាផ្លូវការ កាលពីឆ្នាំ២០០៨ Toey ធ្លាប់មានប្រជាប្រិយភាពខ្លាំងនៅលើបណ្តាញទំនាក់ទំនងសង្គម ឬអាចហៅបានថា ជាតារាលើ Social Media។

  តារាសម្តែងស្រី Toey Jarinporn 
  តារាសម្តែងស្រី Toey Jarinporn 

៣. តារាចម្រៀង និងជាតារាសម្តែងស្រី Jannine Weigel

កាលពីមុនពេលដែលនាងចូលប្រឡូកសិល្បៈជាផ្លូវការ Jannine ធ្លាប់បានច្រៀងCover បទចម្រៀងពីរោះៗជាច្រើន បង្ហោះវីដេអូនៅលើ Youtube និងទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់មហាជនផងដែរ៕

  តារាស្រី Jannine Weigel
  តារាស្រី Jannine Weigel
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T