ម្តាយមានកូនតូចៗ សូមប្រយ័ត្ន! ស្រ្តីម្នាក់បានចែករំលែកបទពិសោធន៍ កូនស្រាប់តែកើតអាឡែកហ្ស៊ីស្បែកយ៉ាងធ្ងន់ធ្ងរ ព្រោះតែឱ្យគេបីលេង

//s6.kh1.co/2c/2c461e41a200df83359f8728c77c5d1dc77c7df5.jpg
សង្គម

 ១៧-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ម៉ាឡេស៊ី៖ ដូចជាអ្នករាល់គ្នាភាគច្រើនបានដឹងរួចមកហើយថា កូនតូចៗជាច្រើន ងាយនឹងឆ្លងមេរោគខ្លាំងណាស់ ព្រោះតែប្រព័ន្ធភាពស៊ាំរបស់ពួកគេនៅខ្សោយ ពុំទាន់លូតលាស់បានគ្រប់គ្រាន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីពេលថ្មីៗនេះ មានស្រ្តីម្នាក់រស់នៅក្នុងទីក្រុង Seremban ប្រទេសម៉ាឡេស៊ី បានចែករំលែកបទពិសោធន៍ដ៏កំសត់មួយ ទាក់ទិនទៅនឹងកូនស្រីអាយុ ៦ខែគាត់ ស្រាប់តែកើតអាឡែហ្ស៊ីស្បែកយ៉ាងធ្ងន់ធ្ងរ ព្រោះតែឱ្យគេបីលេង។

ក្មេងតូចកើតអាឡែកហ្ស៊ីស្បែក
ក្មេងតូចកើតអាឡែកហ្ស៊ីស្បែក

យោងតាមប្រភពបានឱ្យដឹងថា កាលពីថ្ងៃទី០២ ខែសីហា កន្លងទៅនេះ​ ស្រ្តីរូបនេះក៏បានប្រទះឃើញភ្នែកកូនស្រីឡើងហើម។ ដូច្នេះ នាងនិងប្តីនាងគិតថា កូនស្រីអាចនឹងត្រូវស្រមោចខាំ​។

ក្រោយមកនៅថ្ងៃបន្ទាប់ ស្រាប់តែកូនស្រីនោះ ភ្នែកនាងកាន់តែហើមធំទៅ ហើយថែមទាំងរបកស្បែកនៅជុំវិញមាត់ទៀត។ ដូច្នេះពួកគេក៏ដឹងថា កូនស្រីខ្លួនអាចនឹងកើតអាឡែកហ្ស៊ីស្បែក ហើយក៏បាននាំកូនទៅឱ្យពេទ្យពិនិត្យ។

បន្ទាប់មក គ្រូពេទ្យក៏បានឱ្យថ្នាំយកទៅលាបនៅលើក្មេងស្រីនោះ។ ហើយពួកគេក៏នាំកូនត្រលប់មកផ្ទះវិញ។ ប៉ុន្តែមិនយូរប៉ុន្មាន ស្ថានភាពកូនស្រីកាន់តែអាក្រក់ខ្លាំងឡើង ពោលគឺ ភ្នែកនាងកាន់តែហើមខ្លាំងឡើង ស្ទើរតែបើកភ្នែកពុំរួច ស្បែកនៅជុំវិញមាត់នាងឡើងរបក និងក្រហមខ្លាំងយកតែម្តង។ ដូច្នេះពួកគេក៏នាំកូនទៅកាន់មន្ទីរពេទ្យធំដើម្បីធ្វើការសង្រ្គោះបន្ទាន់។

ក្មេងតូចកើតអាឡែកហ្ស៊ីស្បែក
ក្មេងតូចកើតអាឡែកហ្ស៊ីស្បែក
ក្មេងតូចកើតអាឡែកហ្ស៊ីស្បែក
ក្មេងតូចកើតអាឡែកហ្ស៊ីស្បែក

ឆ្លងកាត់ការត្រួតពិនិត្យ គ្រូពេទ្យបានបញ្ជាក់ថា ក្មេងស្រីរូបនេះមានប្រតិកម្មអាឡែកហ្ស៊ីស្បែកយ៉ាងធ្ងន់ធ្ងរ ដែលអាចឆ្លងពីអ្នកដទៃ នៅពេលពួកគេប៉ះពាល់រូបនាង។

ដូច្នេះគ្រូពេទ្យក៏បានជួយព្យាបាលក្មេងស្រីនេះ ហើយគាត់ក៏បានផ្តល់ជាដំបូន្មានទៅកាន់ប្តីប្រពន្ធមួយគូនេះ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ កុំឱ្យអ្នកដទៃប៉ះពាល់កូនផ្តេសផ្តាស។

យ៉ាងណាមិញ ស្រ្តីរូបនេះក៏បានចែករំលែកបទពិសោធន៍ទាំងអស់នេះ ចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក ហើយមនុស្សម្នាក៏បានជូនពរឱ្យក្មេងនេះ ឆាប់ជាសះស្បាយផងដែរ៕

ក្មេងតូចកើតអាឡែកហ្ស៊ីស្បែក
ក្មេងតូចកើតអាឡែកហ្ស៊ីស្បែក
ក្មេងតូចកើតអាឡែកហ្ស៊ីស្បែក
ក្មេងតូចកើតអាឡែកហ្ស៊ីស្បែក
ក្មេងតូចកើតអាឡែកហ្ស៊ីស្បែក
ក្មេងតូចកើតអាឡែកហ្ស៊ីស្បែក
ក្មេងតូចកើតអាឡែកហ្ស៊ីស្បែក
ក្មេងតូចកើតអាឡែកហ្ស៊ីស្បែក
Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T