តោះ! មកដឹងអំពីអត្ថប្រយោជន៍នៃ Color OS6 របស់ OPPO Reno! (មានវីដេអូ)

//s6.kh1.co/87/8778f903ec398b84168544afcff5d229ee5e5757.jpg
បច្ចេកវិទ្យា

 ១៧-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ Color OS6 របស់ស្មាតហ្វូន OPPO Reno Series ជាប្រភេទមុខងារថ្មី ដែល OPPO បានធ្វើការ Upgrade សម្រាប់តម្រូវការដ៏ចាំបាច់របស់អតិថិជនសំណព្វចិត្តរបស់ពួកគេ។ អត្ថប្រយោជន៍របស់ Color OS6 បាននឹងផ្តល់ជូនលោកអ្នកនូវរបកគំហើញថ្មីៗ ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់គ្មានដែនកំណត់ ក្រោយពីមាន Feedback នៃអតិថិជនរបស់ពួកគេ និងចាក់បំពេញនូវអ្វីដែលអតិថិជនរបស់ពួកគេចង់បានបំផុត រួមបញ្ជូលទាំងប្រព័ន្ធឆ្លាតវៃដែលមានលក្ខណៈពិសេសបំផុតទាំងការផ្លាស់ប្តូរពុម្ភអក្សរទូលាយជាងមុន និងបង្កើនសម្រស់លើផ្ទៃអេក្រង់ដោយស្វ័យប្រវត្តិទៅតាមផ្ទាំងមុខងារនីមួយៗ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
OPPO Reno Series 
OPPO Reno Series 
OPPO Reno Series 
OPPO Reno Series 

Color OS6 បាននាំមកជាមួយនឹងការវិវឌ្ឍនដូចជា៖

- Hyper Boost ដើម្បីជំនួយដល់ការបង្កើនល្បឿន Game Boost 
- Game Assistant ដោយវានឹងអនុញ្ញាតិឲ្យលោកអ្នកអាចធ្វើការឆ្លើយតបបានគ្រប់សារចេញចូលទាំងអស់កាន់តែងាយស្រួល និងឆាប់រហ័ស 
- Game Space គឺជាការសម្រួលឲ្យលោកអ្នកកាន់តែមានភាពងាយស្រួលក្នុងការវាស់ស្ទង់ទីតាំងលើការលេងហ្គេមធំៗបាន 
- Cloud Service ជាអ្នកវាស់ស្ទង់ និងរក្សាផ្ទុកទិន្នន័យហ្គេមរបស់លោកអ្នកយ៉ាងមានសុវត្ថិភាព,
- Riding Mode ជួយបញ្ជៀសការរំខាននៅពេលដែលលោកអ្នកបើកបរនូវគ្រប់មធ្យោបាយធ្វើដំណើរផ្សេងៗ 
- Smart Assistant ជំនួយលោកអ្នកឲ្យ​ដឹងដោយស្វ័យប្រវត្តិលើប្រតិទិន ឧតុនិយមប្រចាំថ្ងៃ ការកំណត់រូបភាពវីដេអូ និងលំហាត់ប្រាណរបស់លោកអ្នកជាដើម 
- Notification Bar កាន់តែឆ្លាតវៃ ដោយសារវានឹងផ្តល់ដំណឹងដល់លោកអ្នកត្រឹមជាសារដែលមានសារៈសំខាន់តែប៉ុណ្ណោះ ចំពោះសារមិនមានសារៈសំខាន់វិញ វានឹងមិនផ្តល់ជូននោះទេ 
- Navigation Gesture គឺបានរៀបចំរួចជាស្រេចចំពោះការប្រើប្រាស់ Short Cut ដើម្បីចំណេញពេលវេលា និង កាន់តែសាមញ្ញដល់អ្នកប្រើប្រាស់ថែមទៀតផង
- និងចុងក្រោយគឺ System Smart Management ប្រៀបបាននឹងជំនួយការឆ្លាតវៃដើម្បីបញ្ឈប់កម្មវិធីដែលប្រើប្រាស់បានតែមួយភ្លែតដើម្បីរក្សាទុកថាមពលថ្មបានរយៈពេលយូរ៕ 

OPPO Reno Series 
OPPO Reno Series 
វីដេអូ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T