ស្លាក់ឆ្អឹងត្រី បើមិនយកចេញអាចក្លាយជាខ្ទុះ និងស្លាប់​បាន!

//s6.kh1.co/e8/e8dbb7922f95f5983da6d8e3fd0116f07d4ce298.jpg
នារី

 ១៧-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

មិន​ថា​មនុស្ស​តូច ឬ​ធំ​ឡើយ ភាគច្រើន​ប្រាកដជា​ធ្លាប់​ជួប​បញ្ហា​ស្លាក់​ឆ្អឹង​ត្រី​ ហើយ​សម្រាប់​អ្នក​មិន​ដឹង​ពី​វិធី​បំបាត់ ឬ​បន្ត​ទុក​ប្រយ័ត្ន​ជួប​បញ្ហា​ធំ។ ដូចនេះ​គួរតែ​មក​ស្វែង​យល់​ជា​មួយ​វេជ្ជបណ្ឌិត ហម សីលា ឯកទេស​ត្រចៀក ច្រមុះ បំពង់ក នៃ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង ដូច​ខាងក្រោម​នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ថា ការ​ដែល​មាន​ឆ្អឹង​ត្រី​ស្លាក់​ជាប់ ហើយ​មិន​យក​ចេញ​អាច​ក្លាយ​ទៅ​ជា​ខ្ទុះ​ជុំវិញ​ក។ ក្នុង​ស្ថានភាព​បែប​នេះ ពិតជា​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់ វា​វិវត្តទៅជា​ខ្ទុះអាប់សែ រហូត​ប្រឈមដល់ការ​បង់​ជីវិត​ក៏​មាន។

គ្រូពេទ្យ​ឯកទេស​ត្រចៀក ច្រមុះ បំពង់ក​ រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​មាន​បញ្ហា​ស្លាក់​ឆ្អឹង​ត្រី គួរតែ​ប្រញាប់​មក​មន្ទីរពេទ្យ ដើម្បី​ឲ្យ​គ្រូពេទ្យ​មាន​បច្ចេកទេស​ចាប់យក​ចេញ។ ចំណែក​វិធីចាប់​យក​ចេញ គឺ​គេ​ប្រើ​ម៉ាស៊ីន​អង់ដូស្កូប ដោយ​ប្រើ​តេលេស្ដូប​តាម​លេខ ដើម្បី​លូក​ដក​ចេញ​មក​ក្រៅ ប្រសិនបើ​ឆ្អឹង​នៅ​ផ្នែក​ខាង​លើ​បំពង់ក។

ប៉ុន្តែ​បើ​ករណី​ឆ្អឹង​ចូល​ដល់​បំពង់អាហារ ពេទ្យ​នឹង​ប្រើ​ថ្នាំ​សន្លប់ ដើម្បី​ប្រើ​ឧបករណ៍​លូក​ចូល​ទៅ​ដល់​ក្នុង ដកឆ្អឹង​ចេញ​ក្រៅ។ ក្នុង​ករណី​ដែល​ឆ្អឹង​ត្រី​មិន​ទាក់ យើង​អាច​ញ៉ាំ​បាយ ឬ​ចេក​ហើយ​លេប ដើម្បី​ឲ្យ​វា​ធ្លាក់​ចូល​ទៅ​ក្នុង​ពោះ ប៉ុន្តែ​បើ​វា​ជាប់​ជ្រៅ​ហើយ​នោះ ទោះ​ញ៉ាំ​អ្វី​ក៏​មិន​អាច​ទៅ​បាន​ដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T