កូនមួយទៅហើយ តែសម្រស់របស់ គង់ ចាន់ស្រីមុំ នៅតែខ្ញង់ស្អាត ត្រូវប៉ាន់ជាមួយសម្អាងការ!

//s4.kh1.co/05/058c8c3e06454b0a03bd44d8cf6cf70d8c3958d2.jpg
តារា & កម្សាន្ដ

 ១៧-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ ពីតារាសម្ដែងស្រីសាច់ចាំអ្នកនាង គង់ ចាន់ស្រីមុំ ដែលមានកូនស្រីមួយ និងថែមទាំងមានប្រជាប្រិយភាពខ្លាំង ទាំងការរកស៊ីជំនួញជួញដូរ សុទ្ធតែទទួលបានការគាំទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបីជាតារាសម្ដែងស្រី គង់ ចាន់ស្រីមុំ មានគ្រួសារមានកូន និងមមាញឹកខ្លាំងយ៉ាងណាក៏ដោយ ក៏តារាស្រីស្រស់សោភារូបនេះ តែងឆ្លៀតពេលវេលាខ្លះៗជាមួយនឹងការងារពាក់ព័ន្ធនឹងសិល្បៈផងដែរ។

ជាក់ស្ដែង កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការរបស់អ្នកនាង​ គង់ ចាន់ស្រីមុំ បានបង្ហោះចែកចាយរូបភាពជាច្រើនសន្លឹក ដែលធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើល ជុំវិញនឹងសម្រស់ដ៏ខ្ញង់ស្អាតរបស់នាង។ 

ជាការពិត ក្នុងនោះ អ្នកនាង គង់ ចាន់ស្រីមុំ មើលទៅពិតជាស្រស់ស្អាតខ្លាំង ពេលគ្រងជាមួយនឹងឈុតប្រពៃណីខ្មែរ ក្នុងសម្លៀកបំពាក់កូនក្រមុំ ពណ៌ខៀវ ដែលសម្រស់ពិតជាផូរផង់ មិនចាញ់កាលពីនាងមិនទាន់មានគ្រួសារនោះឡើយ។

គួរឲ្យដឹងផងដែរថា ការងារក្រៅពីមុខជំនួញ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង គង់ ចាន់ស្រីមុំ តែងតែបង្ហោះបង្ហាញលើបណ្តាញសង្គមនាពេលបច្ចុប្បន្ននេះ ដោយគេសង្កេតឃើញថា រូបនាងហាក់ត្រូវប៉ាន់ខ្លាំង ជាមួយនឹងការថតសម្អាងការតែម្តង៕

ទស្សនារូបភាពខាងក្រោម៖ 

គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T